ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ ករណី​ជួញដូរ​សារធាតុ​ញៀន​

0
98

​ភ្នំពេញ​ ៖​ កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ​ទី​១​ សហការ​ជាមួយ​កម្លាំង​នគរបាល​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​ បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​-​ស្រី​២​នាក់​ ពាក់ព័ន្ធ​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ។​

​ប្រតិបត្តិការ​នេះ​ សមត្ថកិច្ច​បាន​ធ្វើ​ឡើង​នៅ​ចំណុច​មុខ​ឃ្លាំង​កញ្ចក់​វេ​ង​សេង​ហុង​ មហាវិថី​ព្រះ​ផ្លូវ​មុនី​រ៉េ​ត​ ក្នុងភូមិ​ទ្រា​ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១​ វេលា​ម៉ោង​១​និង​០០​នាទី​រំលង​អធ្រាត្រ​ ថ្ងៃ​ទី​២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ ខណៈ​កម្លាំង​ចូល​ល្បាត​ក្នុង​មូលដ្ឋាន​ ដើម្បី​ការពារ​រក្សា​សន្តិសុខ​ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ ។​

​ជនសង្ស័យ​មានឈ្មោះ​ ហេង​ សេង​គី​ម​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​លេខ​៤២០​ ផ្លូវ​លេខ​១៦៣​ សង្កាត់​បឹង​កេងកង​៣​ ខណ្ឌ​បឹង​កេងកង​ រាជធានី​ភ្នំពេញ​ និង​ឈ្មោះ​ កើត​ ពេជ្រ​ម៉ូ​លិ​កា​ ភេទ​ស្រី​ អាយុ​២៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ បុគ្គលិក​ខា​រា​អូ​ខេ​ហាង​ កូ​ប្រា​ហ្គោ​ល​ ស្នាក់​នៅផ្ទះ​គ្មាន​លេខ​ផ្លូវលំ​ភូមិ​ ៦​ សង្កាត់​ ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ។​

-​វត្ថុ​តាង​និង​សម្ភារៈ​ដកហូត​រួម​មាន​៖​ ១-​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​០៣​ កញ្ចប់​ (​ថង់​ធំ​០១)​។​ ២-​ក្រាម​ពណ៌​ផ្កាឈូក​ ១​កញ្ចប់​ថង់​តូច​ និង​សម្ភារៈ​សម្រាប់​ជក់​គ្រឿងញៀន​។​ ៣-​ម៉ូតូ​១​គ្រឿង​ម៉ាក​ Exeter​ ពណ៌​ខ្មៅ​លាយ​លឿង​ស្លាក​ លេខ​1GR.7815​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​ពីរ​ខាងលើ​ ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​ ដើម្បី​កសាង​សំណុំរឿង​អនុវត្ត​បន្ត​តាម​នីតិវិធី​ ៕​ កូននាគ

LEAVE A REPLY

Please enter your comment!
Please enter your name here