យុវជន​ម្នាក់​ខ្ចី​រថយន្ត​គេ​យក​ទៅ​បញ្ចាំ​ ត្រូវ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូរ​បែក​ក្អម​ឃាត់ខ្លួន​

0
93

​ភ្នំពេញ​ ៖​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូរ​បែក​ក្អម​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ករណី​រំលោភ​លើ​ទំនុកចិត្ត​ (​ខ្ចី​រថយន្ត​យក​ទៅ​បញ្ចាំ​ )​ នៅ​ចំណុច​ក្នុង​បរិវេណ​ខុន​ដូរ​ស៊ី​ង​ហួយ​ឈឹង​ ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ ភូមិ​ទ្រុងមាន់​ សង្កាត់​អូរ​បែក​ក្អម​ ខណ្ឌ​សែន​សុខ​ កាលពី​ថ្ងៃ​ទី​២៨​ ខែ​វិ​ចិ្ឆ​កា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​២០​និង​០០​នាទី​។​

​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​២០​ ខែកញ្ញា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​២០​ និង​០០​នាទី​ ជនសង្ស័យ​ ឈ្មោះ​ ចាន់​ មី​ខាង​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ មុខរបរ​គ្មាន​ ជនជាតិ​ខ្មែរ​ ស្នាក់​នៅផ្ទះ​លេខ​២១​ផ្លូវ​បេតុង​ ភូមិ​តា​ង៉ូ​វ​ សង្កាត់​និរោធ​ ខណ្ឌ​ច្បារ​អំពៅ​ (​ឃាត់ខ្លួន​នៅ​មុខ​ខុន​ដូរ​ស៊ី​ង​ហួយ​ឈឹង​ ភូមិ​ទ្រុងមាន់​ សង្កាត់​អូរ​បែក​ក្អម​)​ (​គ្មាន​សារធាតុ​ញៀន​)​ បាន​ប្រើ​ល្បិច​ខ្ចី​រថយន្ត​ ជន​រង​គ្រោះ​ ឈ្មោះ​ HUANG​ GUOJIAN​ ភេទ​ប្រុស​ អាយុ​៥៧​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​ប្រធាន​ក្រុង​ម​ហ៊ុន​ចុង​ធៀន​យន់​ហ័​រ​គៀង​ឆៃ​ ស្នាក់​នៅ​ខុន​ដូរ​ស៊ី​ង​ហួយ​ឈឹង​ ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ ភូមិ​ទ្រុងមាន់​ សង្កាត់​អូរ​បែក​ក្អម​ ខណ្ឌ​សែន​សុខ​ ។​

​សម​ម្ភា​រ​បាត់បង់​ ៖​ រថយន្ត​០១​គ្រឿង​ ម៉ាក​លិច​ស៊ី​ស​ RX៣៣០​ ពណ៌​ស​ ផលិត​ឆ្នាំ​២០០៥​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AB-8417​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ ដើម្បី​អនុវត្ត​តាម​នីតិវិធី​៕


LEAVE A REPLY

Please enter your comment!
Please enter your name here