ខេត្តកំពង់ស្ពឺ ៖ប្តីល្មោភកាមម្នាក់បានចាប់បង្ខំ ប្រពន្ធវ័យក្មេងស្រស់ស្អាតរួមរ័ក តែនាងមិនព្រម ធ្វើឲ្យបុរសជាប្តីខឹងយ៉ាងខ្លាំងទាញប៉័ងតោកាប់នាង៣កាំបិតរបួសធ្ងន់។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ និង៥៥នាទីទៀបភ្លឺ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ នៅផ្ទះរបស់ប្រពន្ធសមត្ថកិច្ចក្នុងសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ។
បុរសជាប្តីគឺជាជនជាតិចិនជាប្តីឈ្មោះ តូវ ឈិនហ័ង អាយុ៣៣ឆ្នាំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន មានប្រពន្ធខ្មែរឈ្មោះ អ.អ.ម អាយុ២១ឆ្នាំ រស់នៅភូមិកើតហេតុ ។
ប្រពន្ធងគ្រោះបានឲ្យសមត្ថកិច្ចដឹងថា នៅវេលាទៀបភ្លឺថ្ងៃកើតហេតុប្តីរបស់នាងបានបង្ខំរួមរ័កជាមួយនាង តែនាងមិនព្រម ព្រោះនាងមិនស្រួលខ្លួន ពេលនេះប្តីរបស់នាងខឹងយ៉ាងខ្លាំង ហើយដើរទៅយកប៉័ងតោកាប់នាង៣កាំបិត ចំក្រោមភ្នែក១កាំបិត កដៃស្តាំ១កាំបិត និងស្មាខាងស្តាំ១កាំបិត ។ លុះព្រឹកឡើងនាងក៏ទៅដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចចាប់ខ្លួនតែម្តង ៕ សំបូរ
