នគរបាល​ខណ្ឌ​សែន​សុខ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត​ ខ្ចី​រថយន្ត​យក​ទៅ​បញ្ចាំ​

0
98

​ភ្នំពេញ​ ៖​ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ភ្នំពេញ​ថ្មី​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ករណី​រំលោភ​លើ​ទំនុកចិត្ត​ (​ខ្ចី​រថយន្ត​យក​ទៅ​បញ្ចាំ​ )​ នៅ​ចំណុច​ម្តុំ​ផ្សារ​ក្រមួន​ ផ្លូវ​១៩៧៨​ ភូមិ​ពោងពាយ​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ កាលពី​ថ្ងៃ​ទី​២៨​ ខែ​វិ​ចិ្ឆ​កា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៧​និង​០០​នាទី​។

​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​០៦​ ខែកញ្ញា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៨​និង​០០​នាទី​ ជនសង្ស័យ​ ឈ្មោះ​ រ៉ាត់​ បូ​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ មុខរបរ​គ្មាន​ ជនជាតិ​ខ្មែរ​ ស្នាក់​នៅ​ភូមិ​ថូ​វ​ ឃុំ​ត្រប់​ ស្រុក​បាយ​ធា​យ​ ខេត្ត​ក​ពង់​ចាម​ (​ឃាត់ខ្លួន​នៅ​ម្តុំ​ផ្លូវ​បេតុង​ ផ្សារ​សាំ​ហាន់​ សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឬ​ស្សី​កែវ​)​ (​គ្មាន​សារធាតុ​ញៀន​)​ បាន​ប្រើ​ល្បិច​ខ្ចី​រថយន្ត​ ពី​ជន​រង​គ្រោះ​ ឈ្មោះ​ អ៊ុ​ប​ ស្រី​ពៅ​ ភេទ​ស្រី​ អាយុ​៤៦​ឆ្នាំ​ មុខរបរ​នៅផ្ទះ​ ជនជាតិ​ខ្មែរ​ ស្នាក់​នៅផ្ទះ​លេខ​៥​ ផ្លូវលំ​ ភូមិ​ទ្រាំង​ ឃុំ​ស្ល​ក្រាម​ ស្រុក​សៀមរាប​ ខេត្តសៀមរាប​។​

​សម​ម្ភា​រ​បាត់បង់​ ៖​ រថយន្ត​០១​គ្រឿង​ ឡង់​គ្រី​ស័​រ​ ពណ៌​ទឹកប្រាក់​ ផលិត​ឆ្នាំ​១៩៩៨​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2S-1127​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ ដើម្បី​អនុវត្ត​តាម​នីតិវិធី​៕


LEAVE A REPLY

Please enter your comment!
Please enter your name here