ក្រុម​ចោរប្លន់​នារី​រង​គ្រោះ​កាលពី​វេលា​ម៉ោង​១​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២៨​វិច្ឆិកា​ កម្លាំង​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ​ឃាត់ខ្លួន​បាន​ហើយ​

0
87

​ភ្នំពេញ​ ៖​ ជនសង្ស័យ​៣​នាក់​ ដែល​បាន​ធ្វើ​សកម្មភាព​ប្លន់​នារី​រង​គ្រោះ​កាលពី​វេលា​ម៉ោង​១​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២៨​ ខែ​វិ​ចិ្ឆ​កា​ ឆ្នាំ​២០១៩​ នៅ​វេលា​ម៉ោង​១៥​ថ្ងៃខែ​ឆ្នាំ​ដដែល​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​៣​នាក់​ ក្រោយ​ពី​ធ្វើ​សកម្មភាព​មិន​ដល់​២៤​ម៉ោង​ ។​

​លោក​យឹ​ម​ សា​រ៉ា​ន់​ អធិការ​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​៣​នាក់​ ដែល​បង្ក្រាប​បាន​រួម​មាន​ ៖​
​ទី​១.​ឈ្មោះ​ មួន​ ភិ​រ័ក្ស​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ មុខរបរ​ រៀន​ជួសជុល​ម៉ូតូ​ ស្នាក់​នៅ​ភូមិ​កន្ទោង​ជើង​ សង្កាត់​កន្ទោក​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ទី​២.​ឈ្មោះ​ កែវ​ សុភាព​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ មុខរបរ​សិស្ស​ មាន​ទីលំនៅ​ភូមិ​សាមគ្គី​៦​ សង្កាត់​ត្រពាំង​ក្រសាំង​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ទី​៣.​ឈ្មោះ​ គង់​ ប៊ុ​ន​សី​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​ត្រពាំង​គល់​ សង្កាត់​កន្ទោក​ ខណ្ឌ​កំ​បូល​។​

​ជន​រង​គ្រោះ​ឈ្មោះ​ គា​ សុភា​រ៉ា​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ មុខរបរ​កម្មករ​រោងចក្រ​ ស្នាក់​នៅ​បន្ទប់​ជួល​ ភូមិ​ជម្ពូ​វ័ន​ សង្កាត់​ចោម​ចៅ​ទី​៣​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​

​ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​ សមត្ថកិច្ច​បាន​ដកហូត​ម៉ូតូ​មួយ​គ្រឿង​ ម៉ាក​ហុងដា​សេ​125​ ស៊េរី​ ២០១៩​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1HI-0319​ ជា​របស់​នារី​រង​គ្រោះ​ ហើយ​បាន​ប្រគល់​ជូន​នារី​រង​គ្រោះ​វិញ​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​បាន​ប្រគល់​អោយ​ផ្នែក​ជំនាញ​ នៃ​អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​៕​ កូននាគ


LEAVE A REPLY

Please enter your comment!
Please enter your name here