សមត្ថកិច្ច​ខេត្តសៀមរាប​ឃាត់ខ្លួន​ជនសង្ស័យ​១៦​នាក់​ ពី​បទ​ រក្សា​ទុក​ ជួញដូរ​ ចាត់ចែង​ សម្រួល​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​

0
97

​សៀមរាប​ ៖​ កំលាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​ ចុះ​បង្ក្រាប​បទ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ នៅ​គោលដៅ​ចំនួន​៣​ :​ ភូមិ​ពោធិ៍​បន្ទាយ​ជ័យ​ សង្កាត់​សៀមរាប​ ក្រុង​/​ ខេត្តសៀមរាប​ ភូមិក​ក្រាញ់​ សង្កាត់​សៀមរាប​ ក្រុង​/​ ខេត្តសៀមរាប​ និង​ភូមិ​គោក​ដូង​ សង្កាត់​ទឹក​វិល​ ក្រុង​/​ខេត្តសៀមរាប​ ហើយ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ១៦​ នាក់​។​

​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ​ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ ដោយ​ដកហូត​វត្ថុ​តាង​រួម​មាន​ ៖​ ទូរស័ព្ទ​ដៃ​ចំនួន​ ០១​គ្រឿង​ ឧបករណ៍​ប្រើប្រាស់​ និង​សំភារៈ​វេច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន​ទៀត​។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​១៦​នាក់​ ត្រូវ​បាន​ឃាត់ខ្លួន​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​អនុវត្ត​តាម​នីតិវិធី​បន្ត​៕​ កូននាគ


LEAVE A REPLY

Please enter your comment!
Please enter your name here