ស្រវឹងស្រាចូលដេកក្នុងចម្ការអំពៅ អ្នកបើក​រថយន្ត​ច្រូត​អំពៅមិនដឹងកិនស្លាប់

0
101

ខេត្តកំពង់ស្ពឺ​: កាលពី​សៀ​ល ថ្ងៃ សុក្រ​ ៣កើត ខែមិគសិរ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹង​ថ្ងៃទី​២៩​ខែវិច្ឆិកា​ឆ្នា​២០១៩ មានបុរស​ម្នាក់​ស្លាប់​ដោយសារ​រថយន្ត​ជាប្រភេទម៉ាស៊ីនច្រូត​អំពៅ​កិន​ស្លាប់ នៅក្នុង​ចម្ការ​អំពៅ​ក្រុមហ៊ុន​ឈុន​ទ្រី​នៅត្រង់ចំណុច​ភូមិ​រស្មី ឃុំ​រស្មី​សាមគ្គី ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ  បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋាន​។​

ប្រភពព័ត៌មានពីកន្លែងកើតហេតបានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​មានឈ្មោះ គង់ ផុន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រស់នៅក្នុង​ភូមិ​រស្មី ឃុំ​រស្មី​សាមគ្គី ស្រុក​ឱ​រ៉ា​ល់​ បានផឹកស្រាស្រវឹង(ស្លាប់) ។ ពេលនោះស្ត្រី​ម្នាក់​ឈ្មោះ អ៊ី​ម វិ​ន អាយុ​៤៩​ឆ្នាំ ត្រូវជា​ព​ន្ឋ​ជនរងគ្រោះ​បាន​និយាយថា ប្តី​គាត់​បាន​ដើរទៅ​ហូបបាយ​នៅផ្ទះ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​ទាំង​ស្រវឹងស្រា​ហើយ​គាត់​បាន​ស្តីបន្ទោស​ឱ្យ​ប្តីថា គិតតែ​ស្រវឹង​មិន​ខំរកស៊ី និង​គេ​ទេ​បើកភ្នែក​មិនទាន់​ស្រវឹង។ ក្រោយមកជនរងគ្រោះមិននិយាយស្តីអ្វីទាំងអស់រួចក៏ដើរចូល​ទៅដេកនៅក្នុង​ចម្ការ​អំពៅ​បាត់ទៅ ឯប្រពន្ធក៏ដើទៅកន្លែងរោងចាំចម្ការអំពៅបាត់ដែរ ​។

ប្រភពដដែលបាន​បន្តថា រហូតដល់​ម៉ោង​កើតហេតុ​ទើ​បស្ត្រី​ជា​ប្រពន្ធ​ដឹងថា ប្តី​របស់គាត់​ត្រូវ​រថយន្ត​កិន​ស្លាប់​បាត់ទៅហើយ​ ដោយទំនងអ្នកបើកម៉ាស៊ីនកាត់អំពៅមិនដឹងថា ជនរងគ្រោះដេកក្នុងចម្ការអំពៅហើយពេលបញ្ជាម៉ាស៊ីនកាត់អំពៅក៏កិនស្លាប់ទៅ ។​

បន្ទាព់មកមន្ត្រី​ជំនាញ​បាន​ស្រាវ​ជាវ​រក​អ្នកបើកបរ​រថយន្ត​ច្រួត​អំពៅ​នោះដែលស្គាល់ ឈ្មោះ រាជ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុរខរបរបើករថយន្ត​ច្រូត​អំពៅ​ជាអ្នកបង្កគ្រោះថ្នាក់ដល់អ្នកស្លាប់ តែបាន​រត់គេចខ្លួន​បាត់ស្រមោលទៅហើយ​។​

​ក្រោយពី​មន្ត្រី​ជំនាញ​ពិនិត្យ​សព​ជនរងគ្រោះ​រួច បានប្រគល់​សព​ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។រីឯ វត្ថុតាង​រថយន្ត​ច្រូត​អំពៅមួយគ្រឿងសមត្ថកិច្ច​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ឱ​រ៉ា​ល់ រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕ អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here