ឃាត់ខ្លួនក្រុមក្មេងទំនើង៣នាក់ មានដាវសាមូរ៉ៃបម្រុងប្រើហិង្សាដាក់អ្នកដទៃ

0
113

ខេត្តបាត់ដំបង:  ដោយអនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពីលោក អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ក៏ដូចជាលោក លោក ជេត វណ្ណនី ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌផងនោះ លោកអនុសេនីយ៍ឯក សាយ ម៉ៅ ប្រធានការិយាល័យព្រហ្មទណ្ឌខេត្ត បានចុះដឹកនាំកម្លាំងក្រុមអន្តរាគមន៍ចុះបង្ការបង្ក្រាបឃាត់ ខ្លួនក្មេងទំនើងចំនួន ៣នាក់ដែលមានអាវុធ(ដាវ)ដាកតាមខ្លួនបម្រុងបង្កហិង្សាដល់អ្នកដទៃ ។

ប្រតិបត្តិការនេះប្រព្រឹត្តទៅកាលថ្ងៃ ព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩  នៅចំណុចក្នុងបន្ទប់ជួលស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុង/ខេត្តបាត់ដំបង

លោកអនុសេនីយ៍ឯក សាយ ម៉ៅ បានឲ្យដឹងថា ក្រុមក្មេងទំនើងទាំង៣នាក់នោះមានឈ្មោះ៖១/ ហ៊ុល​ រតនា ហៅខ្នា ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅភូមិខ្វិត ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។២/ ឡៃ ហាំម៉ាត់ ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្ដេច ក្រុង/ខេត្តបាត់ដំបង។៣/ សឺត ពិសិដ្ឋ ហៅ ទយ ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិខ្ពប ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

ក្រៅពីឃាត់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ កាំបិតដាវសាំម៉ូរ៉ៃចំនួន ១ដើម  ទុកជាភស្តុតាងដើម្បីចាត់ការតាមនីតិវិធី៕ សម្បត្តិ

LEAVE A REPLY

Please enter your comment!
Please enter your name here