គ្រាន់តែម្តាយសួរថា ម៉េចភ្លើងអំពូលរលត់?កូនញៀនថ្នាំខឹងស្ទុះបោចសក់ម្តាយ និងដុតផ្ទះឆេះខ្ទេចខាននៅ

0
98

បន្ទាយមានជ័យ: កូនអកត្តញូម្នាក់ ដោយគ្រាន់តែម្តាយបង្កើតដែលបានខិតខំចិញ្ចឹមបិបាច់ថែរក្សាតាំងពីតូចស្រមោចវារលើមិនបានផងនោះ បែរជាធំឡើងសេពគ្រឿងញៀនលែងស្គាល់គុណទោស ហើយម្តាយសួរថា ម៉េចបានអំពូលភ្លើងរលត់ ពេលនោះកូនគម្រក់ម្ណាក់នេះបានស្ទុះមកចាប់បោចសក់ម្តាយហើយនិយាយថា «អញនឹងដុតផ្ទះង៉ែងចោល» ពេលម្តាយរើបំរាស់ចេញពីកូនរួច ក៏បានស្ទុះរត់ចេញពីផ្ទះឲ្យគេជួយ ។ក្រោយមក ស្រាប់តែឃើញផ្សែងហ៊ុយចេញពីផ្ទះដោយ មានអណ្តាតភ្លើងឆេះពេញបន្ទុកបំផ្លាញផ្ទះឈើមួយខ្នងនេះតែម្តង ។

មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា ករណីអគ្គិភ័យមួយកើតឡើង ស្ថិតនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃ សៅរ៍ ៤កើត ខែមិគសិរ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១០ និង ៣៥នាទី យប់ ដោយបំផ្លាញផ្ទះឈើមួយខ្នងជាកម្មសិទ្ធិរបស់ឈ្មោះ ស្រី សាវឿន ភេទស្រី អាយុ ៤៧ ឆ្នាំ ។

ប្រភពដដែលបានឲ្យដឹងទៀតថា សម្ភារ:ខូចខាតក្នុងឧបទ្ទវហេតុអគ្គិភ័យនេះមាន ផ្ទះទំហំ ៤ម×៥មមួយខ្នង ធ្វើពីឈើប្រក់សង្ក័សី ធុងបាស់ ៣គ្រាប់ ទូរទស្សន៍ ២គ្រឿង និងសម្ភារ:ប្រើប្រាស់ផ្សេងៗទៀតក្នុងផ្ទះខូចខាតទាំងស្រុង។ ករណីនេះកើតឡើង ដោយកូនរបស់ជនរងគ្រោះឈ្មោះ គ្រឿង សុជា ភេទប្រុស អាយុ ២៤ ឆ្នាំ ប្រើសារធាតុញៀនលើសកម្រិត ខឹងម្តាយសួរថា ម៉េចបានអំពូលភ្លើងរលត់? ពេលនោះកូនប្រុសគម្រក់ម្នាក់នេះបានស្ទុះមកចាប់បោចសក់ម្តាយហើយនិយាយថា «អញនឹងដុតផ្ទះង៉ែងចោល» ហើយពេលម្តាយរើបំរាស់ចេញពីកូនរួច ក៏បានស្ទុះរត់ចេញពីផ្ទះឲ្យគេឯងជួយ ហើយមិនបានប៉ុន្មាននាទីផង ស្រាប់តែឃើញផ្សែងហុយចេញពីផ្ទះរួចក្លាយជាមានអណ្តាតភ្លើងឆេះឡើងតែម្តង ។ ក្រោយមានហេតុការណ៍នេះកើតឡើង កូនប្រុសញៀនថ្នាំជាអ្នកបង្កបានរត់គេចខ្លួនបាត់ដែរ ។

ក្នុងករណីនេះដែរសមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ១គ្រឿង ដោយប្រើប្រាសអស់ទឹក១ស៊ីទែនទើបភ្លើងរលត់ ៕សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here