មនុស្ស​៤​នាក់​បានស្លាប់ ដោយរថយន្ត​ដឹក​សាប៊ូ​បែក​កង់​មុខ​ រេ​ចង្កូត​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​

0
90

​ខេត្តកោះកុង​ ៖​ រថយន្ត​មួយ​គ្រឿង​បាន​ដឹក​សាប៊ូ​ពេញ​ បើក​លើ​ផ្លូវជាតិ​លេខ​៤៨​ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​ ៤៦-៤៧​ ស្ថិត​ក្នុងភូមិ​ប្រ​លាន​ ឃុំ​កណ្តោល​ ស្រុក​បូ​ទុម​សាគរ​ ខេត្តកោះកុង​ បាន​បែក​កង់​មុខ​ ក៏​រេ​ចង្កូត​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ ទៀត​ពេញទំហឹង​ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​៤​នាក់​ ។​

​តាម​របាយការណ៍​របស់​នគរបាល​ចរាចរណ៍​ខេត្តកោះកុង​បាន​ឲ្យ​ដឹង​ថា​ ហេតុការណ៍​គ្រោះថ្នាក់​នេះ​ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២​ ខែធ្នូ​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៤​និង​៣៤​នាទី​រសៀល​ បង្ក​ឡើង​ដោយ​ រថយន្ត​មួយ​គ្រឿង​ម៉ាក​ FRONTIA​ កង់​ ៦​ មួយ​តោន​កន្លះ​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ ២AT​ ៦៤៣៩​ ដឹក​សាប៊ូ​ បើកបរ​ក្នុង​ទិស​ដៅ​ពី​ផ្សារ​វាល​រេញ​ មក​កោះកុង​ រួច​ក៏​បែក​កង់​មុខ​ខាងឆ្វេង​ រ៉េ​ចង្កូត​ចូល​ផ្លូវ​នៃ​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ HYUNDAI​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ព្រះ​សីហ​នុ​ ៣A​ ៤០០០​ ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា​ ក៏​បុក​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង​ បណ្តាល​អោយ​ស្លាប់​មនុស្ស​ចំនួន​៤​នាក់​ (​ប្រុស​)​ ។​
​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា​ ខាង​រថយន្ត​បង្ក​ ហើយ​បាន​រង​គ្រោះ​មានឈ្មោះ​ ដូច​ខាងក្រោម​ ៖
១-​ឈ្មោះ​ សូ​ សំនាង​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ស្រុក​កោះធំ​ ខេត្តកណ្តាល​ (​ ស្លាប់​ )​ ។​
២-​ ឈ្មោះ​ វី​រះ​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ខេត្តស្វាយរៀង​ (​ស្លាប់​)​ ។​
៤-​ឈ្មោះ​ ស៊ា​ង​ គ្រី​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ខេត្តកំពង់ចាម​ (​ស្លាប់​)​ ។​
៥-​ ឈ្មោះ​ ប៊ូ​ ប៊ុ​ន​ថន​ ភេទ​ប្រុស​ អាយុ​ ៣០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ស្រុក​ស៊ី​ធរ​កណ្តាល​ ខេត្តព្រៃវែង​ (​ស្លាប់​)​។​
​ចំណែក​អ្នកបើកបរ​រថយន្ត​ HYUNDAI​ និង​អ្នក​រួម​ដំណើរ​ បាន​រត់គេច​ខ្លួន​បាត់​ ពុំ​ស្គាល់​អត្តសញ្ញាណ​ ។​
​បច្ចុប្បន្ន​ សព​ជន​រង​គ្រោះ​ សមត្ថកិច្ច​បាន​យក​មក​តំកល់​ទុក​នៅ​វត្ត​អណ្តូងទឹក​ រង់ចាំ​ គ្រួសារ​សព​មក​ទទួល​ ចំណែកឯ​រថយន្ត​ទាំង​ពីរ​គ្រឿង​ខាងលើ​ ខូចខាត​ ធ្ងន់​ សមត្ថកិច្ច​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​ ៕​
កូននាគ


LEAVE A REPLY

Please enter your comment!
Please enter your name here