បាក់អាគារធមម្មសភា (សាលាឆាន់)នៅវត្តប្រាសាទគោកចកមានអ្នកស្លាប់៣នាក់និងរបួស១៦នាក់

0
101

សៀមរាប៖   បាក់អាគារធម្មសភា (សាលាឆាន់)នៅវត្តប្រាសាទគោកចក កាលពីរសៀល ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិវាល សង្កាត់គោកចក ក្រុងសៀមរាបបង្កអោយមានអ្នកស្លាប់ចំនួន៣នាក់និងអ្នករបួស១៦នាក់រួមនិងព្រះសង្ស២អង្គផង។
ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តសៀមរាប បានដឹកនាំកម្លាំងចម្រុះសង្គ្រោះជនរងគ្រោះដោយករណីបាក់អគារធម្មសភា (សាលាឆាន់) ដោយមានការចូលរួមពីអភិបាលរងនៃគណៈអភិបាលខេត្ត មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងកងកម្លាំងប្រដាប់អាវុធ បន្ទាប់ពីទទួលបានការព័ត៌មានថាមានករណីគ្រោះថ្នាក់បាក់អគារធម្មសភា(សាលាឆាន់) នៅវត្តប្រាសាទគោកចក កាលពីវេលាម៉ោង ៣និង១៥នាទីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ នៅវត្តប្រាសាទគោកចក ស្ថិតក្នុងភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ។
យោងតាមរបាយការណ៍ពីរដ្ឋបាលខេត្តសៀមរាបបានឱ្យដឹងថា ការសង្គ្រោះបានប្រើប្រាស់មធ្យោបាយដូចខាងក្រោម ៖  កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាការពារ និងប្រជាពលរដ្ឋចូលរួមសរុបចំនួន ៧៥០អង្គ/នាក់ រួមមាន នគរបាល ប្រជាការពារ កម្លាំង ១២០នាក់ អាវុធហត្ថ កម្លាំង ៨០នាក់ កងកម្លាំងភូមិភាគ ៤ និងតំបន់ប្រតិបត្តិការសឹករង កម្លាំង ២៥០នាក់ និង ព្រះសង្ឃ បងប្អូនប្រជាពលរដ្ឋចូលរួមដោយស្ម័គ្រចិត្តប្រមាណ ៣០០នាក់។ រថយន្តសង្គ្រោះ ចំនួន ៩គ្រឿង រួមមាន អាវុធហត្ថចំនួន ២គ្រឿង ភូមិភាគ ៤ ចំនួន ៣គ្រឿង និងមន្ទីរពេទ្យបង្អែកខេត្តចំនួន ៤គ្រឿង។  គ្រឿងចក្រមធ្យោបាយសង្គ្រោះ រួមមាន រថយន្តស្ទូច ៤គ្រឿង(មន្ទីរសាធារណការ និងដឹកជញ្ជូន ១គ្រឿង អង្គភាពអគ្គិសនី ១គ្រឿងនិងអាជ្ញាធរអប្សរា ២គ្រឿង) អេស្កាវ៉ាទ័រ ៣គ្រឿង(រដ្ឋបាលខេត្ត ២គ្រឿង និងមន្ទីរសាធារណការ និងដឹកជញ្ជូន ១គ្រឿង) រថយន្តអគ្គីសនីចល័ត(អង្គភាពអគ្គីសនីខេត្ត) ១គ្រឿង រៀបចំភ្លើងបំភ្លឺសម្រាប់ប្រតិបត្តិការពេលយប់។
គិតត្រឹម វេលាម៉ោង ៧និង៥០នាទី ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងបានជួយសង្គ្រោះទទួលបានលទ្ធផល ដោយបានរុករកឃើញជនរងគ្រោះសរុបចំនួន ១៦អង្គ/នាក់(ព្រះសង្ឃ ២អង្គ) ក្នុងនោះរងរបួសធ្ងន់ ៤នាក់ជាងសំណង់ ៣នាក់ និងប្រជាការពារ១នាក់ រងរបួសស្រាលចំនួន ៩អង្គ/នាក់ (ព្រះសង្ឃ ២អង្គ ប្រជាការពារ ១នាក់ និងជាងសំណង់ ៧នាក់) កំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែកអ្នក ស្លាប់ចំនួន ៣នាក់។
តាមការបញ្ជាក់របស់ក្រុមជាង និងកងកម្លាំងប្រជាការពារដែលឈរជើង និងឃើញហេតុការណ៍ បានបញ្ជាក់ថា មិនមានចំនួនជនរងគ្រោះទៀតទេ ៕ប៊ុនរិទ្ធី

អធិការក្រុងសូម
គោរពជូនគោរពរាយការណ៍ជូនលោកស្នងការមេត្តាជ្រាប
.សំណើសុំរាយការណ៍ករណីឧបទ្ទេវហេតុ(រលំការដ្ឋានសាងសង់សាលាឆាន់វត្តប្រាសាទគោកចក)ដែលមានទំហំទទឹង ៣០ ម៉ែត្រ បណ្ដោយ ៤០ម៉ែត្រនិងកម្ពស់ ៨ម៉ែត្រ ស្ថិតនៅក្នុងភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប
រាយការណ៍បឋម មកដល់ពេលនេះម៉ោង ១០និង៣០នាទី រកឃើញជនរងគ្រោះបញ្ជូនទៅសង្គ្រោះបន្ទាន់នៅពេទ្យបង្អែកខេត្តសៀមរាប មានចំនួន១៩នាក់ ស្លាប់០៣នាក់
១. តឿ តឿម ភេទប្រុស អាយុ៣០ឆ្នាំ (របួស)
២. ចាន់ សីហា ភេទប្រុស អាយុ៣២ឆ្នាំ (របួស)
៣. វិន វី ភេទប្រុស អាយុ២៨ឆ្នាំ (របួស)
៤. ថ្លុង ចន្ថា ភេទប្រុស អាយុ២៥ឆ្នាំ (របួស)
៥. ហុក រ៉ាន ភេទប្រុស អាយុ៣៨ឆ្នាំ (របួស)
៦. ខ្លុង ចាន់ទិត្យ ភេទប្រុស អាយុ២៧ឆ្នាំ (របួស)
៧. រិល កោះ ភេទប្រុស អាយុ៤៣ឆ្នាំ (របួស)
៨. មាស ត្រុង ភេទប្រុស អាយុ៤៧ឆ្នាំ (របួស)
៩. តី រី ភេទប្រុស អាយុ២៦ឆ្នាំ (របួស)
១០. យ៉ាត ភឿង ភេទប្រុស អាយុ៥៣ឆ្នាំ (របួស)
១១. សេក សាវុធ ភេទប្រុស អាយុ៣២ឆ្នាំ (របួស)
១២. តែន ម៉ៅ ភេទប្រុស អាយុ៣១ឆ្នាំ ជាព្រះសង្ឃ (របួស)
១៣. ហឿង ហៀន ភេទប្រុស អាយុ២៣ឆ្នាំ (របួសស្រាល)
១៤. សេង  ឆន  ភេទប្រុស អាយុ២៩ឆ្នាំ (របួសស្រាល)
១៥. ឆាត ឆួត ភេទប្រុស  អាយុ៤០ឆ្នាំ  របួសស្រាល
១៦. ធី សុឃុន ភេទប្រុស អាយុ៣០ឆ្នាំ ជាព្រះសង្ឃ(នៅពេទ្យសង់តេ) របួសស្រាល
១៧. លី សំណាង ភេទ ប្រុស អាយុ ២៨ឆ្នាំ (ស្លាប់)
១៨. យិន សំណាង ភេទ ប្រុស អាយុ ៣៥ឆ្នាំ (ស្លាប់)
១៩. ឡន ឡក់ ភេទ ប្រុស អាយុ ៤០ឆ្នាំ (ស្លាប់) ។
សមត្ថកិច្ច អះអាងថា ការសាងសង់សាលាឆាន់នេះខុសបច្ចេកទេស ហើយកំពុងស្រាវជ្រាវតាមចាប់ខ្លួនមេការសំណង់ និងអ្នកទទួើខុសត្រូវការដ្ឋាននេះ ៕ សម្បត្តិ

LEAVE A REPLY

Please enter your comment!
Please enter your name here