ស្រី្តជនជាតិ​ចិនជាបុគ្គលិក​កាស៊ីណូម្នាក់​ខ្ចីប្រាក់​ស្ត្រីខ្មែរ៩សែនបាត​(​ប្រាក់​ថៃ​)​រួចគេចខ្លួន​បាត់ស្រមោល

0
93

ខេត្តប៉ៃលិន​ : ​ស្ត្រី​ម្នាក់​បានរ​ត់ទៅ​ដាក់ពាក្យ​បណ្តឹង​ដល់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ស្ទឹង​កាច់ ​ស្រុក​សាលា​ក្រៅ​​ នៅ​ថ្ងៃទី​៣​ខែធ្នូ​ឆ្នាំ​២០១៩ ​ឱ្យជួយ​រក​យុ​ត្តិ​ធ៌​ម​តាម​ស្វែងរក​ស្រ្តីចិនម្នាក់ជាបុគ្គលិកកាស៊ីណូពីបទឆបោក​ប្រាក់​ចំនួន​៩០០.០០០​បាត​(​ប្រាក់​ថៃ​)​ដោយដល់​ថ្ងៃ​កំណត់សងបែរជា​គេចខ្លួន​បាត់ស្រមោល​។

សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ស្ទឹង​កាច់​បានឲ្យដឹងថាស្រី្ត​ជនរងគ្រោះ​មានឈ្មោះ​មិន ​រ៉ា ​អាយុ ​៣១​ឆ្នាំ​ ជនចាតិខ្មែរ រស់នៅ​ក្នុងភូមិ​ផ្សារ​ព្រំ ​ឃុំ​ ស្ទឹង​កាច់ ​ស្រុក​សាលា​ក្រៅ​ខេត្ត​ប៉ៃលិន​។​ចំណែក​ស្ត្រី​ជា​ជន​ជាតិចិន​ដែល​រត់​គេចខ្លួនបាត់​មានឈ្មោះ​សាំ​វួ​យ​យៀង​អាយុ​២៥​ឆ្នាំ​ជា​បុគ្គលិក​កាស៊ីណូ​មួយ​មាន​ទីតាំង​នៅក្នុង​ខេត្ត​ប៉ៃលិន​បាន​ល្បួង​ខ្ចីលុយរបស់គាត់​ចំនួន​៩០០.០០០​បាត​ប្រាក់​ថៃ​( ប្រាំបួន​សែន​បាត )​។​

ជនរងគ្រោះ​ឈ្មោះ​មិន​រ៉ា​បាន​រៀបរាប់​ឱ្យដឹង​បន្តថា ​មូលហេតុ​ដែលនាំឱ្យ​ខ្លួន​ទុកចិត្ត​ឱ្យ​ជនបង្ក​ខ្ចីលុយ​ដោយសារ​ស្ត្រីជន​ជាតិចិន​នេះ​ មានការ​ងារ​ជា​បុគ្គលិក​កាស៊ីណូ​និង​ជា​កូនចៅ​ប្តី​របស់ខ្លួន​ទៀត ​ទើប​នាង​ទុកចិត្ត​ឱ្យ​ខ្ចីលុយ​យ៉ាងច្រើន​បែបនេះ​។​ ស្ត្រី​នោះបាន​សន្យាថា​នឹង​សង​វិញ​នៅ​ថ្ងៃទី​៣​ខែធ្នូ​នេះ​ប៉ុន្តែ​ដល់​ថ្ងៃ​កំណត់​បែរជា​រត់​បាត់ស្រមោល​ ។

យ៉ាងណាក្នុងករណីនេះមន្រ្តីនគរ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្ទឹង​កាច់បានឲ្យដឹងថា សមត្ថកិច្ចបានត្រឹមទទួលយកពាក្យបណ្តឹងប៉ុណ្ណោះ ដោយបានរាយការណ៍ទៅសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅបន្តនីតិវិធី ព្រោះបានស្គាល់អត្តសញ្ញាណជនសង្ស័យតាមលិខិតឆ្លងដែនរួចហើយដែរ ៕ សម្បត្តិ

LEAVE A REPLY

Please enter your comment!
Please enter your name here