ឪពុកមារួមរ័កជាមួយក្មួយស្រីយ៉ាងរ៉ាំរ៉ៃតាំងពីអាយុ៧ដល់អាយុ១៣ឆ្នាំទើបបែកការណ៍

0
95

ខេត្តស្ទឹងត្រែង ៖ បុរសស្រេកឃ្លានតណ្ហា​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ក្រុង​ស្ទឹង​ត្រែង​ចាប់ខ្លួន​កាលពី​រសៀល ថ្ងៃ ពុធ ៨កើត ខែ មិគសិរ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹង​​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០១៩ រួច​ដាក់​ខ្នោះដៃ​ក្រោយ​រង​បណ្តឹង​ក្នុង​ករណី «​សេពសន្ថវៈ​លើ​ក្មេង​អនីតិជន​»ជាក្មួយស្រី យ៉ាង​រ៉ាំរ៉ៃ​ចាប់តាំងពី​នាង​អាយុ​៧​ឆ្នាំ​រហូត​ដល់​អាយុ​១៣​ឆ្នាំ ទើបបែកការណ៍ ហើយត្រូវឪពុកម្តាយក្មេងស្រីប្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួនយកទៅចាត់ការតាមច្បាប់ ។

មន្រី្តនគរបាលក្រុងស្ទឹងសែនបានឲ្យដឹងថា ជនសង្ស័យ​ឈ្មោះ សែន វី ភេទ​ប្រុស អាយុ​៤១​ឆ្នាំរ ស់​នៅ​ភូមិ​ថ្ម​លាត សង្កាត់​ស្រះ​ឬ​ស្សី ក្រុង​ស្ទឹង​ត្រែង​ត្រូវ​បាន​ឃាត់ខ្លួនទាក់ទិន​ករណី​រំលោភ​សេពសន្ថវៈ​លើ​ក្មេង​ស្រី​អនីតិជន​មិន​ទាន់​គ្រប់​អាយុ ។

តាម​ការ​រៀបរាប់​របស់​ក្មេង​ស្រី​រង​គ្រោះ ក​.​ច​.​ស​.​យ ឲ្យដឹងថា នៅឆ្នាំ​នេះ​នាង​មាន​វ័យ​១៣​ឆ្នាំ រស់នៅ​ជាមួយ​គ្រួសារ​ម្តាយមីង និង​ឪពុកមា ស្ថិត​នៅ​សង្កាត់​ស្រះ​ឬ​ស្សី ក្រុង​ស្ទឹង​ត្រែង។ នាង​ប្រាប់ថា​ដោយ​ការ​ទ្រាំ​លែង​បាន​ពី​ទ​ង្វើ​ល​របស់​បុរស​ជា​ឪពុកមា​ដែល​បាន​ចាប់បង្ខំ​នាង​រំលោភសេពសន្ថវៈ​តាំងពី​នាង​មាន​អាយុ​៧​ឆ្នាំ គ្រា​ដែល​នាង​ចូល​មក​រស់នៅ​ជាមួយ​គ្រួសារ​នេះ នាងដាច់ចិត្តទម្លាយរឿងនេះឲ្យម្តាយមីងដឹងនិងប្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួនតែម្តងទៅ  ។

នាង​បន្ត​ថា កន្លងមកនាង​ពុំ​ហ៊ាន​និយាយ​រឿងរ៉ាវ​នេះ​ប្រាប់​ទៅ​ម្តាយមីង​ដែល​ជា​ប្រពន្ធ​របស់​ឪពុកមា​នាង​នោះ​ទេ ព្រោះ​រង​ការ​គំរាមកំហែង​ជា​បន្តបន្ទាប់​ក្រោយ​ឪពុកមា​ចាប់បង្ខំ​រំលោភ​ម្តង​ៗ ។ តែពេលនេះឪពុកមា​រូប​នោះ​មិន​បាន​បោះបង់​គំនិត​ដដែល​ៗ​នេះ​ឡើយ​ទើប​ទ្រាំ​លែង​បាន​ក៏​ទម្លាយ​រឿ​វ​រ៉ាវ​ទាំងនោះ​ប្រាប់​ទៅ​ម្តាយមីង ហើយ​ម្តាយមីង​ក៏​ទៅ​ប្រាប់​ម្តាយបង្កើត​ឬបស់នាង​រហូត​ឈាន​ដល់​ការ​ដាក់​ពាក្យបណ្តឹង​ទៅ​នគរបាល​ចុះ​ចាប់ខ្លួន​តែ​ម្តង ។

ស្ត្រី​ជា​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​បង្ហើប​ថា ដោយសា​រតែក​ក្តា​ជីវភាព​គ្រួសារ​របស់​គាត់​ជួប​​ការ​ខ្វះខាត​ទើបគាត់បាន​ប្រគល់​កូនស្រី​របស់​ខ្លួន​នៅ​ពេល​នាង​មាន​អាយុ​៧​ឆ្នាំ​ឱ្យទៅ​គ្រួសារ​ប្អូនជួយ​បីបាច់​ថែរក្សាសិក្សា​រៀនសូត្រ និង​ជួយ​ធ្វើ​ការងារ​លក់ដូរ​ក្នុងផ្ទះ តែ​មិន​នឹក​ស្មានថា​ដូច​ផ្ញើស្ករនឹងស្រមោចបែបនេះសោះ ។

លោក ប៉ាង ឡុច អធិការរង​ក្រុង​ស្ទឹង​ត្រែង​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​មាន​បណ្តឹង​ភាគី​រង​គ្រោះ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​នាំ​ទៅ​កាន់​អធិការដ្ឋាន​ដើម្បី​សាកសួរ​ពាក់ព័ន្ធ​ករណី​ខាងលើ ប៉ុន្តែជនសង្ស័យ​មិន​បាន​ឆ្លើយ​សារភាព​ពី​ទ​ង្វើ​របស់​ខ្លួន​ទេ ខណៈ​ក្មេង​ស្រី​រង​គ្រោះ​អះអាង​ថា ជនសង្ស័យ​បាន​ចាប់បង្ខំ​រំលោភ​នាង​អស់​រយៈពេល​៦​ឆ្នាំ​កន្លង​មកហើយនោះ។

យ៉ាងណា ក្រោយ​ការ​ចាប់ខ្លួន​ជនសង្ស័យខាងលើ​កម្លាំង​នគរបាល​បាន​សហការ​ជាមួយ​មន្ទីរ​កិច្ចការ​នារី​នាំ​ជន​រង​គ្រោះ​ទៅ​ពិនិត្យនិងធ្វើ​កោសល្យ​វិ​ច័យ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ដើម្បី​ទាម​ទារកភាព​យុត្តិធម៌​រៀងខ្លួន ហើយបើពិនិត្យឃើញថា ក្មេងស្រីរងគ្រោះមានរបួសផ្លូវភេទ រួមជាមួយភស្តុតាងផ្សេងៗឬមានសាក្សីបំភ្លឺមែននោះ ជនសង្ស័យរូបនេះចៀសមិនផុតពីសំណាញ់ច្បាប់ឡើយ ៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here