សន្តិសុខផ្សារនាគមាសស្ទើភ្លើងបើករថយន្តបុកប្រធានសន្តិសុខសណ្តាប់ធ្នាប់សាលាសង្កាត់ផ្សារដើមគស្លាប់ម្នាក់

0
97

ភ្នំពេញ៖​ប្រធានសន្តិសុខសណ្តាប់ធ្នាប់សាលាសង្កាត់ផ្សារដើមគម្នាក់បានស្លាប់ខណះពេលបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុមះក្រោយពេលសន្តិសុខផ្សារនាគមាសបានបើករថយន្តបុក។
ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី៥ខែធ្នូឆ្នាំ២០១៩ស្ថិតនៅខាងលិចផ្សារនាគមាសសង្កាត់ផ្សារដើមគខណ្ឌទួលគោករាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះសុខហឿនភេទប្រុសអាយុ៥៩ឆ្នាំមុខរបរប្រធានសណ្តាប់ធ្នាប់សាលាសង្កាតផ្សារដើមគ
ស្នាក់នៅម្តុំកន្លែងកើតហេតុ
មានស្រុកកំណើតនៅភូមិព្រែតាតែនឃុំព្រែកតាតែតែនស្រុកពញាឰខេត្តកណ្តាល។

ប្រភពព័ត៍៍មាននៅកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញមានក្រុមសន្តិសុខសណ្តាប់ធ្នាប់របស់សាលាសង្កាត់ផ្សារដើមគ្នាមួយក្រុមបើករថយន្តកូរេមួយគ្រឿងគ្មានស្លាកលេខដាក់មេក្រូនៅលើដំបូលរថយន្តចុះរៀបចំសណ្តាប់ធ្នាប់ជុំវិញបរិវេណផ្សារនាគមាសដូចសព្វដងដែលដឹកនាំដោយជនរងគ្រោះខាងលើលុះដល់ចំនុចកើតហេតុជនរងគ្រោះបានចុះពីលើរថយន្តហើយដើរចូលទៅបត់ជើងទុករថយន្តនិងសោបញ្ឆេះចោលលុះត្រលប់មកវិញស្រាប់តែមានសន្តិសុខផ្សារនាគមាសដែលនៅក្បែរនោះឡើងបើករថយន្តស្ទុះទៅបុកជនរងគ្រោះទាំងកំរោលផ្ទបទៅបុករថយន្តដឹកផ្លែឈើចតនៅខាងមុខកៀបជាប់បណ្តាលអោយបែប្លោកនោមត្រូវក្រុមសន្តិសុខរបស់សាលាសង្កាត់ផ្សារដើមគនាំគ្នាបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យព្រះកុសុមះតែជាអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់បងជិវិតបាត់ទៅហើយ។

ក្រោយពេលកើតហេតុសមត្ថកិច្ចខណ្ឌទួលគោកសហការណ៏ជាមួយកម្លាំងជំនាញចរាចរណ៏ក្រុងចុះទៅវាស់វែងនៅកន្លែងកើតហេតុព្រមទាំងឃាត់ខ្លួនបុរសសន្តិសុខផ្សារនាគមាសម្នាក់ដែលជាអ្នកឡើងបើករថយន្តរបស់សាលាសង្កាត់ផ្សារដើមគបណ្តាលអោយប្រធានសន្តិសុខសាលាសង្កាត់ម្នាក់ស្លាប់បញ្ជូនខ្លួនទៅកាន់ការិយាល័យចរាចរណ៏ជើងគោកស្នងការនគរបាលរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់។

ចំណែកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅអោយក្រុមគ្រួសារសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕ នូសុភ័ក្រ

 

LEAVE A REPLY

Please enter your comment!
Please enter your name here