ចាប់ខ្លួនជនសង្ស័យ៤នាក់ និងថ្នាំញៀន២៩កញ្ចប់ ត្រូវកម្លាំងនគរបាលខេត្តកំពង់ចាម

0
104

កំពង់ចាម ៖ បន្ទាប់ពីទទួលពត៌មានពីប្រជាពលរដ្ឋ ថាមានមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ជាមួយជំនាញស្រុកកំពង់សៀម និងក្រុងកំពង់ចាម ដឹកនាំដោយ លោកវរសេនីយ៍ទោ ជីវ សេងរស់ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានបើកកិច្ចប្រតិបត្តិការចុះបង្រា្កបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ១ករណី ឃាត់ខ្លួនជនសង្ស័យបានចំនួន ៤នាក់ និងវត្ថុតាងមួយចំនួន ស្ថិតនៅចំណុចភូមិត្រកួនឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ប្រតិបត្តិការបង្រ្កាបខាងលើ ធ្វើឡើងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ ក្រោមការបញ្ជាផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យទាំង ៤នាក់នេះ ៖

១.ឈ្មោះ ស្រ៊ុន ស្រស់ ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិត្រពាំងជ្រៃ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម

២.ឈ្មោះ ផល បូទី ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិស្រឡៅ ឃុំអំពិល ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម

៣-ឈ្មោះ ឯម បុរី ភេទប្រុស អាយុ៣៥ឆ្នាំ ជាតិខ្មែរ នៅភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម

៤-ឈ្មោះ គាន ណេង ភេទប្រុស អាយុ៣៦ឆ្នាំ ជាតិខ្មែរ នៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម

សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌សសង្ស័យថ្នាំញៀនចំនួន២៩កញ្ចប់ ទូរស័ព្ទ៨គ្រឿង ម៉ូតូ១គ្រឿង ផាស់អាប់១គ្រឿង និងរថយន្ត១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចកំពុងបន្តកសាងសំណុំរឿងតាមតនីតិវិធី ដើម្បចាត់ការបញ្ជូនទៅតុលាការខេត្ត៕ កូននាគ

 

LEAVE A REPLY

Please enter your comment!
Please enter your name here