ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ បើក​និង​លេងល្បែង​ស៊ីសង​ខុសច្បាប់​ (​ លក់​ឆ្នោត​វៀតណាម​ )

0
104

​កំពង់ចាម​ ៖​ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ ថា​ញ់​ សុខ​វុន​ បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ជើងព្រៃ​,​ កម្លាំង​របស់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្តើង​ជ័យ​ និង​អាជ្ញាធរ​មូលដ្ឋាន​ចុះ​បង្ក្រាប​ករណី​បើក​ និង​លេងល្បែង​ស៊ីសង​ខុសច្បាប់​ (​ លក់​ឆ្នោត​វៀតណាម​ )​ ចំនួន​១​ទីតាំង​ នៅ​ចំណុច​ភូមិ​ពង្រ​ ឃុំ​ស្តើង​ជ័យ​ ស្រុក​ជើងព្រៃ​ ខេត្តកំពង់ចាម​ ចាប់​ឃាត់ខ្លួន​មុខសញ្ញា​ចំនួន​១​នាក់​ និង​វត្ថុ​តាង​មួយ​ចំនួន​។​

​ប្រតិបត្តិការ​នេះ​ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៥​ ខែធ្នូ​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៥​និង​៤០​នាទី​ ដោយ​ទទួល​បាន​បទបញ្ជា​ពី​ ឯកឧត្តម​ ឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការ​នគរបាល​ខេត្តកំពង់ចាម​។​

​សមត្ថកិច្ច​បាន​ ឲ្យ​ដឹង​ថា​ មុខសញ្ញា​សង្ស័យ​ ឈ្មោះ​ កែម​ លី​ណា​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ ជាតិខ្មែរ​ មាន​ទីលំនៅ​ភូមិ​ពង្រ​ ឃុំ​ស្តើង​ជ័យ​ ស្រុក​ជើងព្រៃ​ ខេត្តកំពង់ចាម​។​ ក្នុង​ការ​ឃាត់ខ្លួន​នេះ​ដែរ​ សមត្ថ​ក​កិច្ច​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​រួម​មាន​ ៖

១-​សៀវភៅ​កត់​លេខ​ឆ្នោត​វៀតណាម​ចំនួន​៣​ក្បាល​

២-​ក្រដាស់​កត់​កន្ទុយលេខ​ចំនួន​១៩​សន្លឹក​

៣-​ម៉ាស៊ីន​គិត​លេខ​ចំនួន​១​គ្រឿង​

៤-​ក្រដាស់​កា​បោ​ន​ចំនួន​៤​សន្លឹក​

៥-​ទូរស័ព្ទ​ម៉ាក​ ហូ​វៃ​ ចំនួន​២​គ្រឿង​ (​ពណ៌​ខ្មៅ​ចំនួន​១​គ្រឿង​ និង​ពណ៌​ទឹក​ ប្រាក់​ចំនួន​១​គ្រឿង​)

៦-​ប៊ិក​ចំនួន​១​ដើម​

៧-​ប្រាក់​រៀល​ចំនួន​ ១.០៨៨.០០០​រៀល​ (​មួយ​លាន​ប្រាំបី​ម៉ឺន​ប្រាំបី​ពាន់​រៀល​)

​បន្ទាប់​ពី​ឃាត់ខ្លួន​ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង​ខាងលើ​ និង​មាន​បទបញ្ជា​ពី​ លោក​ ហួត​ វុ​ទ្ធី​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ចាម​ សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជនសង្ស័យ​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​៕​ កូននាគ

LEAVE A REPLY

Please enter your comment!
Please enter your name here