គ្រោងឆ្អឹង​សាកសព​បុរស​ម្នាក់​ដែល​ស្លាប់​ក្នុង​ព្រៃ​ជា​ច្រើន​ថ្ងៃ​ ត្រូវ​បាន​សត្វព្រៃ​ពាំ​ស៊ី​ទៅ​កន្លែង​ផ្សេងៗ​ពី​គ្នា​

0
85

(​ឧត្តរមានជ័យ​)​ ៖​ ប្រជាពលរដ្ឋ​ដើរ​កាច់​អំបោស​ផ្កាត្រែង​ប្រទះ​ឃើញ​លលា​ក្បាល​របស់​សាកសព​ ដែល​បាន​ស្លាប់​នៅ​ក្នុង​ព្រៃ​ជា​ច្រើន​ថ្ងៃ​ ស្ថិត​ក្នុង​ចំការ​បុស្ស​ដី​ក្រុម​ ហ៊ុន​សុខ​សំណាង​ ។​ ចំណែក​គ្រោងឆ្អឹង​សាកសព​ ត្រូវ​បាន​សត្វព្រៃ​ពាំ​ស៊ី​ទៅ​កន្លែង​ផ្សេងៗ​ពី​គ្នា​ ស្ថិត​នៅ​ក្នុង​បុស្ស​ចំការ​ដី​របស់​ក្រុមហ៊ុន​សុខ​សំណាង​ ឋិត​ក្នុងភូមិ​អូរ​ក្រូច​ ឃុំ​ស្រុក​ត្រពាំង​ប្រាសាទ​ ខេត្តឧត្តរមានជ័យ​។​
​បន្ទាប់​ទទួល​បាន​ព័ត៌មាន​ពី​លោក​មេឃុំ​ត្រពាំង​ប្រាសាទ​ភ្លាម​ កាលពី​ថ្ងៃ​ទី​៥​ ខែធ្នូ​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៧​និង​៣០​នាទី​ ក​ម្លាំ​ជំនាញ​ព្រហ្មទណ្ឌ​និង​បច្ចេកទេស​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រ​ពាំ​ប្រាសាទ​ បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ដើម្បី​ពិនិត្យ​ស្រាវជ្រាវ​។​
​តាម​ការ​សាកសួរ​និង​ពិនិត្យ​របស់​សមត្ថកិច្ច​ទើប​ដឹង​ថា​ ជន​រង​គ្រោះ​មានឈ្មោះ​ អ៊ុ​ក​ ជា​ ភេទ​ប្រុស​ អាយុ​៥០​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​គ​ ឃុំ​ចំណារ​លើ​ ស្រុក​ស្ទោង​ ខេត្តកំពុងធំ​ (​មក​ជួល​ដី​ក្រុមហ៊ុន​ដាំដំឡូង​មី​ បាន​ស្លាប់​ក្នុង​ចំការ​បុស្ស​ជា​ច្រើន​ថ្ងៃ​មក​ហើយ​បណ្តាល​ឲ្យ​សាកសព​រលួយ​សាច់​អស់​សល់​តែ​លលា​ក្បាល​ ចំណែក​ឆ្អឹង​អាវ​:​យុវ​:​ផ្សេងៗ​ត្រូវ​បាន​សត្វព្រៃ​ពាំ​ស៊ី​ទៅ​កន្លែង​ផ្សេងៗ​ពី​គ្នា​។​
​ យោង​តាម​ការ​បំភ្លឺ​ពី​ឈ្មោះ​ ជា​ ឡូត​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ត្រូវជា​កូនបង្កើត​របស់​ជន​រង​គ្រោះ​ និង​យោង​តាម​ការ​បំភ្លឺ​របស់​ឈ្មោះ​ លឹ​ង​ ឡេ​ ភេទ​ស្រី​ អាយុ​៥០​ឆ្នាំ​ ត្រូវជា​ប្រពន្ធ​ជន​រង​គ្រោះ​ និង​យោង​តាម​ការ​បំភ្លឺ​របស់​ឈ្មោះ​ ឃាន​ គី​ម​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ ត្រូវជា​ប្អូនថ្លៃ​ បាន​ឲ្យ​ដឹង​ថា​ ឈ្មោះ​ អ៊ុ​ក​ ជា​ មាន​ជម្ងឺសរសៃប្រសាទ​តាំងពី​ឆ្នាំ​២០១៦​មក​ ដោយ​ធ្លាប់​ធ្វើទុក្ខ​និង​រត់​ចេញពីផ្ទះ​២-៣​ដង​រួច​មក​ហើយ​កាលពី​នៅ​ឯ​ស្រុក​ស្ទោង​ តែ​ត្រូវ​បាន​រក​ឃើញ​នាំ​មក​ផ្ទះ​វិញ​ (​ធ្វើទុក្ខ​ខ្លាំង​នៅ​ពេល​ផឹកស្រា​)​ លុះ​ឆ្នាំ​២០១៧​ ជន​រង​គ្រោះ​ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ​វិញ​ ដោយ​ពេទ្យ​ហាម​មិន​ឲ្យ​ផឹកស្រា​។​ មក​ដល់​ឆ្នាំ​២០១៨​ ជន​រង​គ្រោះ​និង​ប្រពន្ធ​បាន​នាំ​គ្នា​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ ក្នុង​រយៈពេល​នោះ​ ជន​រង​បាន​ធ្លាក់ខ្លួន​ញៀន​ស្រា​ឡើង​វិញ​ ធ្វើ​ឲ្យ​ជម្ងឺសរសៃប្រសាទ​រើ​ឡើង​បន្តិច​ម្តងៗ​ ដល់​ដើមខែ​កញ្ញា​ ឆ្នាំ​២០១៩​ ជន​រង​គ្រោះ​ត្រឡប់​ពី​ប្រទេស​ថៃ​វិញ​ ដើម្បី​មើលថែ​ចំការ​ដំឡូង​មី​នៅ​ ក្នុង​ដី​ក្រុមហ៊ុន​សុខ​សំណាង​។​
​យោង​តាម​ការ​បំភ្លឺ​របស់​ឈ្មោះ​ លឹ​ង​ សុខ​ឡេ​ង​ ត្រូវជា​ប្អូនថ្លៃ​របស់​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា​ កាល​ពល​ថ្ងៃ​ទី​៨​ ខែ​៩​ ឆ្នាំ​២០១៩​ ជន​រង​គ្រោះ​បាន​ផឹកស្រា​អស់​ចំនួន​១​លី​ត្រ​កន្លះ​តែ​ម្នាក់ឯង​ លុះដល់​ថ្ងៃ​ទី​៩​ ខែ​៩​ ឆ្នាំ​២០១៩​ ឈ្មោះ​អ៊ុ​ក​ ជា​ បាន​ទៅ​ធ្វើ​ស្មៅ​ដំឡូង​នៅ​ចំការ​ជាប់​គ្នា​រហូត​ដល់​ម៉ោង​២​រសៀល​ ស្រាប់តែ​គាត់​មាន​អាការ​ភ័យ​ស្លន់ស្លោ​ប្រាប់​ថា​ មាន​គេ​ដេញចាប់​គាត់​ទាំង​ដែល​គ្មាន​មនុស្ស​សោះ​ រួច​ហើយ​រត់​ចូល​ ព្រៃ​ដំឡូង​បាត់​មួយសន្ទុះ​ទើប​ចេញ​មក​វិញ​ រួច​ហើយ​ប្រាប់​ថា​ កូន​របស់​គាត់​ដេញចាប់​គាត់​ដោយ​ធ្វើ​ភ្នែក​ក្រ​ឡឺត​ក្រឡាប់​ភ័យ​ទៀត​ផង​ ពេល​ហៅ​គាត់​មក​ជិត​ជន​រង​គ្រោះ​រត់​ចូល​ព្រៃ​បាត់​តែ​ម្តង​។​ ភ្លាម​នោះ​បាន​តេ​ប្រាប់​បងស្រី​បង្កើត​របស់​ខ្លួន​ត្រូវជា​ប្រពន្ធ​ជន​រង​គ្រោះ​និង​ហៅ​បងប្អូន​និង​អ្នក​ជិតខាង​មាន​គ្នា​ជាង​១០​នាក់​ជួយ​ដើ​រកតែ​រក​មិនឃើញ​ទាល់តែ​សោះ​ ហើយ​ក៏​បន្ត​ដើរ​ករ​ហូត​មក​ លុះដល់​ថ្ងៃ​ទី​៥​ ខែធ្នូ​ ឆ្នាំ​២០១៩​ ទើប​មាន​អ្នកស្រុក​ដើ​កាច់​ផ្កាត្រែង​ធ្វើ​អំបោស​ប្រទះ​ឃើញ​សាកសព​ បន្ទាប់​មក​ក៏​បាន​នាំ​ប្រពន្ធ​កូន​និង​បងប្អូន​មក​ពិនិត្យ​មើល​ ដោយ​ផ្អែក​លើ​សំលៀក​បំពាក់​ ដែល​ទិញ​មក​ពី​ប្រទេស​ថៃ​ សាច់ញាតិ​ប្រពន្ធ​កូន​បាន​អះអាង​ថា​ ពិ​ជា​សាកសព​របស់​ឈ្មោះ​ អ៊ុ​ក​ ជា​ ដែល​បាន​រត់​ចូល​ព្រៃ​កាលពី​ថ្ងៃ​ទី​៩.៩.២០១៩​ពិតប្រាកដ​មែន​គិត​មក​ដល់​ថ្ងៃនេះ​ជាង​២​ខែ​មក​ហើយ​។​
​តាម​ការ​សន្និដ្ឋាន​បឋម​របស់​សមត្ថកិច្ច​ ជន​រង​គ្រោះ​ស្លាប់​ដោយសារ​ជម្ងឺសរសៃប្រសាទ​ធ្វើទុក្ខ​ និង​ អត់​អាហារ​និង​ទឹក​។​
​ ក្រោយ​ធ្វើការ​ពិនិត្យ​សមត្ថកិច្ច​បាន​ប្រគល់​សាកសព​ឲ្យ​សាច់ញាតិ​ប្រពន្ធ​កូន​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕ កូននាគ

LEAVE A REPLY

Please enter your comment!
Please enter your name here