អង្គុយសារសងស្នេហា លេចមុខជនសង្ស័យ៣នាក់យកដាវមកគំរាមប្លន់ម៉ូតូបានសម្រេច បាន១ម៉ោងក្រោយរកឃើញវិញ

 

 

 

 

ភ្នំពេញ ៖ បុរសនារីជាសង្សារមួយគូរ ខណៈដែល​កំពុងអង្គុយសារសង​ស្នេហា​គ្នា នៅទីងងឹតស្ងាត់ស្រាប់តែលេច​មុខ​ជនសង្ស័យ៣នាក់មកនិយាយ​កាត់សង្វាក់ ធ្វើ​ជាខ្ចីទូរស័ព្ទតេ។​ រួច​ដកដាវមកគំរាមកាប់ធ្វើសកម្មភាពប្លន់យកម៉ូតូពីជនរងគ្រោះបានសម្រចយកទៅលាក់ទុកនៅដីឡូត៍មួយកន្លែង​ ត្រូវ​កម្លាំង​នគរបាល​រកឃើញមកវិញ។
ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង៩.០០​នាទីយប់ថ្ងៃទី​២៩​ខែ​ មករា ឆ្នាំ​២០១៧ ស្ថិតនៅចំណុចដីវាលខាងលិចរបងរោងចក្រកាណាឌីយ៉ា ក្រោយរោងទឹកត្នោតជូរ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
ជនរងគ្រោះម្ចាស់ម៉ូតូមានឈ្មោះ ឈឿន ឈីន អាយុ២២ ឆ្នាំមុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ និងមានស្រុកកំណើតភូមិ ពពាយ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។​រីឯ​នារីជាគូរសង្សារ​ឈ្មោះធួរ លែន អាយុ១៨មុខរបរកម្មររោងចក្រស្នាក់នៅភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅមានឃុំនឹងស្រុកជាមួយគ្នា។​ដោយ​ឡែក​ម៉ូតូ​ដែល​ជនសង្ស័យ​យក​ទៅ​នោះ​ម៉ាក ហុងដា​សេ១២៥ស៊េរី២០១៧ពណ៍ខ្មៅពាក់ស្លាកលេខ កំពង់ធំ 1I-3080។ចំណែកជនសង្ស័យមានគ្នា៣នាក់ប្រដាប់ដោយដាវមួយដើម មិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនក្រោយពេលកើតហេតុ។

តាមសម្តីពីជនរងគ្រោះបានឲដឹងថា នៅមុនពេលកើតហេតុ ខ្លួនជាមួយនឹងសង្សារបានទៅអង្គុយលេង​សា​សង​ស្នេហា​នៅទីកន្លែងកើតហេតុដែលជាកន្លែងស្ងាត់ ក្រោយមកក៏មានជនសង្ស័យ​ចំនួន​៣នាក់ដើរមកក្បែរ រួចបានសុំខ្ចីទូរស័ព្ទរបស់ខ្លួន តែខ្លួនបានប្រាប់ថាទូរស័ព្ទអស់ទឹកប្រាក់ហើយ ភ្លាមៗនោះជនសង្ស័យបានដកដាវមកគំរាមកាប់មកលើខ្លួនដើម្បីប្លន់យកម៉ូតូ ដោយភ័យខ្លាច ទើបប្រគល់សោរម៉ូតូទៅជនសង្ស័យ រួចជនសង្ស័យបានជិះចេញទៅបាត់ទៅ។​បន្ទាប់​មក​ជាងមួយម៉ោងទើប​ខ្លួន​តាំងអារម្មណ៍បានទៅប្តឹង​នគរបាល​ប៉ុស្តិ៍ចោមចៅ។​ពេល​នោះ​ កម្លាំង​នគរបាល​បាននាំ​ខ្លួន​ទៅចង្អុលបង្ហាញពីកន្លែងកើតហេតុ និងប្រាប់ពីផ្លូវដែលជនសង្ស័យជិះចេញ ទើប​កម្លាំង​នគរបាល​កំណត់​មុខ​សញ្ញា​ចបាន រួចបាននាំទៅដីឡូត៍មានព្រៃមួយកន្លែងស្ថិតនៅក្រោយភូមិគោកចំបក់ ពីព្រោះកន្លែងដីឡូត៍នេះពីមុនមានជនសង្ស័យធ្វើសកម្មភាពកន្លងមក ធ្លាប់យកវត្ថុតាងយកទៅលាក់ទុកទីនោះ។លុះដល់​កម្លាំង​នគរបាល​នាំទៅពិនិត្យមើលក៏ស្រាប់តែឃើញម៉ូតូដែលក្រុមជនសង្ស័យធ្វើសកម្មភាពដែលជារបស់ជនរងគ្រោះទៅលាក់ទុកទីនោះមែនដោយយកមែកឈើគ្របពីលើម៉ូតូ។

ក្រោយពេលរកម៉ូតូឃើញវិញ កម្លាំង​នគរបាល​មូលដ្ឋាន​បាននាំយកម៉ូតូទៅរក្សាទុកនៅផ្នែកជំនាញព្រហ្មទ័ណ្ឌខណ្ឌពោធិ៍​សែនជ័យ ចំណែកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីកំណត់មុខសញ្ញា ចាប់យកជន​សង្ស័យ​មកផ្តន្ទាទោសទៅតាមច្បាប់៕​សិរសា​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *