ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជាក់ស្តែង​ ករណី​កាច់​សោរ​.​ក​ម៉ូតូ​

0
105

​ភ្នំពេញ​ ៖​ សន្តិសុខ​បុរី​ប៉េង​ហួត​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ករណី​កាច់​សោរ​.​ក​ម៉ូតូ​ ប្រគល់​ឲ្យ​សមត្ថកិច្ច​ខណ្ឌមានជ័យ​ កាលពី​ថ្ងៃ​ទី​៦​ ខែធ្នូ​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៤​និង​២៦​នាទី​រសៀល​ នៅ​ចំណុច​បុរី​ប៉េង​ហួត​ ផ្លូវ​វេ​ង​ស្រេង​ ភូមិ​ដំណាក់​ធំ​៥​ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ។​
​ជនសង្ស័យ​ឈ្មោះ​ យ៉ុ​ង​ បញ្ញា​ ភេទ​ប្រុស​ អាយុ​ ២៩​ ឆ្នាំ​ ជនជាតិ​ ខ្មែរ​ ទីលំនៅ​ផ្ទះ​ជួល​បុរី​ឡាយ​គង់​ ផ្លូវ​បេតុង​ ភូមិ​ម័​ល​ សង្កាត់​ ដង្កោ​ ខណ្ឌដង្កោ​ មុខរបរ​ មិន​ពិតប្រាកដ​ (​ឃាត់ខ្លួន​មាន​ផ្ទុក​សារធាតុ​ញៀន​)​។​
​ជន​រង​គ្រោះ​ឈ្មោះ​ ប៉ែន​ សុក្រ​នី​នាថ​ ភេទ​ស្រី​ អាយុ​២០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ទីលំនៅ​ផ្ទះ​លេខ​៨០៣​ ផ្លូវលំ​ ភូមិ​ដំណាក់​ធំ​ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ មុខរបរ​ បុគ្គលិក​ក្រុមហ៊ុន​។​
​ វត្ថុ​តាង​ចាប់​យក​ ៖​ ដែក​ចុង​ស្រួច​០១​ដើម​ ,​សោរ​ លេខ​៨​ចំនួន​០១​ដើម​ (​ជា​របស់​ជនសង្ស័យ​)​ និង​ ម៉ូតូ​០១​គ្រឿង​ម៉ា​កនិច​ ព​ណ៍​ខ្មៅ​លាយ​ក្រហម​ លេខ​តួ​+​លេខ​ម៉ាស៊ីន​ 300038,​ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1BN​ 6596​ (​ជា​របស់​ជន​រង​គ្រោះ​)​ ។​
​បច្ចុប្បន្ន​ជនសង្ស័យ​ឈ្មោះ​ យ៉ុ​ង​ បញ្ញា​ ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​ ដើម្បី​កសាង​សំណុំរឿង​ចាត់​តាម​នីតិវិធី​ ៕ កូននាគ


LEAVE A REPLY

Please enter your comment!
Please enter your name here