ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ចំណោម​២​នាក់​ ឆក់​កាបូប​លុយ​ និង​ទូរស័ព្ទ​ដៃ​

0
91

​ភ្នំពេញ​ ៖​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គោក​ឃ្លាង​ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ក្នុង​ចំណោម​២​នាក់​ ករណី​ឆក់​កាបូប​លុយ​ និង​ទូរស័ព្ទ​ដៃ​ នៅ​ចំណុច​បុរី​ស្កា​យ​វី​យូ​ ផ្លូវ​បេតុង​ ភូមិ​រោងចក្រ​ សង្កាត់​គោក​ឃ្លាង​ ខណ្ឌ​សែន​សុខ​ កាលពី​ថ្ងៃ​ទី​៦​ ខែធ្នូ​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៣​និង​០៥​នាទី​ ។​

​ជនសង្ស័យ​ឈ្មោះ​ សំ​ ហេង​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​គ្មាន​ ស្នាក់​នៅផ្ទះ​លេខ​១១IEO​ ផ្លូវ​បេតុង​ ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​ សង្កាត់​ចោម​ចៅ​៣​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ (​គ្មាន​សារធាតុ​ញៀន​)​ (​ឃាត់​នៅ​មុខ​ផ្សារ​កណ្តាល​ សង្កាត់​ផ្សារ​កណ្តាល​២​ ខណ្ឌដូនពេញ​)​ បាន​ធ្វើ​សកម្មភាព​កាបូប​ ពី​ជន​រង​គ្រោះ​ឈ្មោះ​ មុត​ សុ​គ​ន្ថា​ច​ ភេទ​ស្រី​ អាយុ​៣២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​លក់ដូរ​ ស្នាក់​នៅផ្ទះ​លេខ​លេខ​២០៣​ ផ្លូវ​១០១៩​ ភូមិ​រោងចក្រ​ សង្កាត់​គោក​ឃ្លាង​ ខណ្ឌ​សែន​សុខ​ និង​ជនសង្ស័យ​ម្នាក់​ទៀត​ដែល​បាន​គេចខ្លួន​ឈ្មោះ​ យូ​ សែ​ប​ ។​

​សម្ភារ​បាត់បង់​ ៖​ ទូរស័ព្ទ​ដៃ​២​គ្រឿង​ (​ម៉ាក​ហ្វូ​ន​០១​គ្រឿង​ និង​OPPO​ ០១​គ្រឿង​ )​ ,​ លុយ​ដុល្លារ​៣០០​ដុល្លារ​ ។​ សម្ភារៈ​បន្សល់​ទុក​ ម៉ូតូ​ ០១​គ្រឿង​ ម៉ាក​ឃ្យូ​ប៉ិច​ ពណ៌​បៃតង​លាយ​ប្រផេះ​ ផលិត​ឆ្នាំ​២០១៨​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1HJ-3900​ របស់​ជនសង្ស័យ​។​
​បច្ចុប្បន្ន​ ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ ដើម្បី​អនុវត្ត​តាម​នីតិវិធី​៕ កូននាគ


LEAVE A REPLY

Please enter your comment!
Please enter your name here