ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ គាស់​ទម្លុះទម្លាយ​ឆ្កឹះ​សោរ​ទ្វាររបង​លួច​ យក​ម៉ូតូ​

0
94

​ភ្នំពេញ​ ៖​ យោង​តាម​កាមេរ៉ា​សុវត្ថិភាព​ ទើប​កម្លាំង​នគរបាល​ខណ្ឌមានជ័យ​ស្រាវជ្រាវ​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ករណី​គាស់​ទម្លុះទម្លាយ​ឆ្កឹះ​សោរ​ទ្វាររបង​លួច​ យក​ម៉ូតូ​ កាលពី​ថ្ងៃ​ទី​៦​ ខែធ្នូ​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​០២​និង​៥០​នាទី​រំលង​អា​ធ្រា​ត្រ​ នៅ​ចំណុច​ផ្ទះ​ជួល​គ្មាន​លេខ​ ផ្លូវ​លេខ​២០​បេ​តេ​ ភូមិ​ត្នោត​ជ្រុំ​ សង្កាត់​បឹង​ទំពន់​ទី​២​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​។​
​ជនសង្ស័យ​ឈ្មោះ​ តូ​ សុខ​ហេង​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ ជនជាតិ​ ខ្មែរ​ ទីលំនៅ​ផ្ទះ​លេខ​២៥​ ផ្លូវ​បេតុង​ ភូមិ​សន្សំ​កុសល​២​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ (​ឃាត់ខ្លួន​មាន​ផ្ទុក​សារធាតុ​ញៀន​)​។​
​ជន​រង​គ្រោះ​ឈ្មោះ​ ឃឹម​ កុសល​ ភេទ​ប្រុស​ អាយុ​៤១​ឆ្នាំ​ ជនជាតិ​ ខ្មែរ​ ទីលំនៅ​ផ្ទះ​ជួល​គ្មាន​លេខ​ ផ្លូវ​លេខ​២០​បេ​តេ​ ភូមិ​ត្នោត​ជ្រុំ​ សង្កាត់​បឹង​ទំពន់​ទី​២​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ មុខរបរ​ មន្ត្រី​កង​រា​អាវុធហត្ថ​។​
​ សម្ភារ​បាត់បង​ ៖​ ម៉ូតូ​០១​គ្រឿង​ម៉ាក​ហ្វី​ណូ​ ព​ណ៍​សលាយ​ខ្មៅ​ លេខ​តួ​+​លេខ​ម៉ាស៊ីន​ ០៣១១៩៥​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1AS​ 7876​ (​ជា​របស់​ជន​រង​គ្រោះ​ឈ្មោះ​ ឃឹម​ កុសល​)​ ។​
​វត្ថុ​តាង​ចាប់​យក​ ៖​ ម៉ូតូ​០១​គ្រឿង​ម៉ាក​ស្តេ​ប​ ព​ណ៍​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1E​ 8791​ និង​ ទូរស័ព្ទ​ដៃ​០១​គ្រឿង​ម៉ាក​ហូ​វៃ​ គ្មាន​ស៊ី​មកា​ត​ (​ជា​របស់​ជន​រង​គ្រោះ​ឈ្មោះ​ ឃឹម​ កុសល​ )​ ។​
​បច្ចុប្បន្ន​ជនសង្ស័យ​ឈ្មោះ​ តូ​ សុខ​ហេង​ ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​ ដើម្បី​កសាង​សំណុំរឿង​ចាត់​តាម​នីតិវិធី​ ៕ កូននាគ


LEAVE A REPLY

Please enter your comment!
Please enter your name here