រោងចក្រ​បារី​ត្រូវ​អគ្គី​ភ័យ​ឆាបឆេះ​ខូចខាត​ទាំងស្រុង​រួម​ជាមួយ​សម្ភា​រះ​ក្នុង​ឃ្លាំង​មួយ​ចំនួន​ធំ​

0
85

​ខេត្តកណ្តាល​ :​ ឃ្លាំង​រោងចក្រ​ផលិត​បារី​មួយ​កន្លែង​នៅ​ស្រុក​កណ្ដាលស្ទឹង​ ត្រូវ​អគ្គី​ភ័យ​ឆាបឆេះ​ បណ្ដាល​ឲ្យ​ខូចខាត​ទាំងស្រុង​ រួម​ជាមួយ​សម្ភា​រះ​ក្នុង​ឃ្លាំង​មួយ​ចំនួន​ធំ​ផង​ដែរ​ ។​ ហេតុការណ៍​នេះ​បាន​បង្ក​មានការ​ភ្ញាក់ផ្អើល​ឡើង​នៅ​វេលា​ម៉ោង​១៣​និង​២០​នាទី​ ថ្ងៃ​ទី​៦​ ខែធ្នូ​ ឆ្នា​២០១៩​ ស្ថិត​ក្នុងភូមិ​ប៊ុ​ណ្ណា​ ឃុំ​ព្រះពុទ្ធ​ ស្រុក​កណ្ដាលស្ទឹង​ ខេត្តកណ្ដាល​។​
​ មន្ត្រី​នគរបាល​ស្រុក​កណ្ដាលស្ទឹង​បាន​ឲ្យ​ដឹង​ថា​ ឃ្លាំង​រោងចក្រ​ផលិត​បារី​១​ខ្នង​ មាន​ប្រវែង​បណ្ដោយ​ប្រហែល​ ១០០​ម៉ែត្រ​ និង​ទទឹង​ប្រហែល​ ៥០​ម៉ែត្រ​ ថ្ម​ក្រោម​ ប្រកស​ង្ក័​សី​ពីលើ​ ខូចខាត​ទាំងស្រុង​ រួម​ជាមួយ​សម្ភា​រះ​មួយ​ចំនួន​ធំ​ដែល​នៅ​ក្នុង​នោះ​ រង​ការ​ខូច​ផង​ដែរ​ តែ​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​។​
​ ប្រភព​ដដែល​បន្ត​ថា​ បន្ទាប់​ពី​សមត្ថកិច្ច​ទទួល​បាន​ព័ត៌មាន​ករណី​ខាងលើ​ ភ្លាម​នោះ​ កម្លាំង​នគរបាល​ខាង​បង្កា​និង​ពន្លត់អគ្គីភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​ និង​នគរបាល​ស្រុក​កណ្ដាលស្ទឹង​ បាន​អន្តរាគមន៍​ពន្លត់អគ្គីភ័យ​ ដោយ​ប្រើ​រថយន្ត​ពន្លត់អគ្គីភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​ចំនួន​ ៣​គ្រឿង​ ,​រថយន្ត​អគ្គី​ភ​យ័​ រាជធានី​ភ្នំពេញ​ ចំនួន​៤​គ្រឿង​ និង​
​ រថយន្ត​ពន្លត់អគ្គីភ័យ​ នៃ​ក្រសួងមហាផ្ទៃ​ចំនួន​៥​គ្រឿង​ សរុប​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​ ១៣​គ្រឿង​ រួម​ទាំង​កម្លាំង​ពាក់ព័ន្ធ​ជា​ច្រើន​អ្នក​បាន​នាំ​គ្នា​ជួយ​ពន្លត់​ រហូត​ភ្លើង​រលត់​ជា​ស្ថាពរ​ ។​
​ តាម​ប្រភព​ព​ត៌​មាន​ពី​កម្មករ​រោងចក្រ​ និង​កម្មករ​
​សំណង់​ដែល​កំពុងធ្វើការ​ក្បែ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​ ករណី​នេះ​បណ្ដាល​មក​ពី​ផ្ទុះ​ម៉ាស៊ីន​ស​ម្ងួ​ត​ប៉ះ​និង​ប្រេងសាំង​ក្រអូប​ ធ្វើ​ឲ្យ​ឆាបឆេះ​តែ​ម្ដង​ទៅ​ ៕​ កូននាគ

LEAVE A REPLY

Please enter your comment!
Please enter your name here