ចាប់ខ្លួន​ជនសង្ស័យ​វៀតណាម​ម្នាក់​ទៀត​ រួម​នឹង​គ្រឿងញៀន​ជិត​ ២​គីឡូក្រាម​ បន្ទាប់​ពី​ចាប់ខ្លួន​ជនសង្ស័យ​វៀតណាម​ ៤​នាក់​ រួម​នឹង​គ្រឿងញៀន​ ជិត​ ១០០​គីឡូក្រាម​ និង​សារធាតុ​គីមី​ផ្សំ​ ជាង​ ២៨​គីឡូក្រាម​

0
105

​ភ្នំពេញ​ ៖​ កម្លាំង​ជំនាញ​ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ (​ក​៣)​ ដឹកនាំ​ផ្ទាល់​ដោយ​ លោក​ឧត្តមសេនីយ៍ទោ​ ប្រុ​ញ​ សាន​ នាយករង​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ បាន​បន្ត​ការ​ស៊ើបអង្កេត​ករណី​កែ​ច្នៃ​ ជួញដូរ​គ្រឿងញៀន​ កាលពី​ថ្ងៃ​ទី​៣-៤​ ខែធ្នូ​ ឆ្នាំ​២០១៩​ ដោយ​សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​ ក្រោម​ការ​សម្របសម្រួល​ពី​លោក​ គុ​ជ​ គី​ម​ឡុ​ង​ ព្រះរាជអាជ្ញា​រង​ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​ប្រតិបត្តិការ​នេះ​ ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ម៉ក់​ ជី​តូ​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ឡឹ​ក​ វណ្ណៈ​ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​។​

​លោក​ឧត្តមសេនីយ៍ទោ​ ប្រុ​ញ​ សាន​ បាន​ឲ្យ​ដឹង​ថា​ គោលដៅ​ទី​១៖​ នៅ​វេលា​ម៉ោង​១៩​និង​២០​នាទី​ ថ្ងៃ​ទី​៥​ ខែធ្នូ​ ឆ្នាំ​២០១៩​ បាន​ឆែកឆេរ​លំនៅ​ដ្ឋា​ន​ ផ្ទះ​លេខ​១៤​ ផ្លូវ​លេខ​៧​ ក្នុង​បូ​រី​ពិភព​ថ្មី​ ស្ថិត​ក្នុង​ សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ ខណ្ឌ​ឬ​ស្សី​កែវ​ ដែល​ទីតាំង​នេះ​មុខសញ្ញា​ឈ្មោះ​ ញៀន​ ទួន​ ថា​ញ់​ (NGUEYN​ TUAN​ THANH)​ ជនជាតិ​វៀតណាម​ ភេទ​ប្រុស​ កើត​ថ្ងៃ​ទី​០៩/០១/១៩៨៥​ កាន់​លិខិតឆ្លងដែន​លេខ​ B5751778​ អ្នក​ជួល​ ជា​លទ្ធផល​៖​ ជនសង្ស័យ​បាន​គេចខ្លួន​មុន​ពេល​សមត្ថកិច្ច​យើង​ទៅ​ដល់​ ប៉ុន្តែ​សមត្ថកិច្ច​បាន​ចាប់​យក​វត្ថុ​តាង​រួម​មាន​ ៖​ 1.​កញ្ឆា​ក្រៀម​ ១​កញ្ចប់​ធំ​,​ 2.​រថយន្ត​ ១​គ្រឿង​,​ 3.​ម៉ូតូ​ ចំនួន​ ២​គ្រឿង​,​ 4.​ម៉ាស៊ីន​រាប់​លុយ​ ១​គ្រឿង​,​ 5.​ជញ្ជីង​ថ្លឹង​ ១​គ្រឿង​។​

​លោក​ឧត្តមសេនីយ៍ទោ​ នាយករង​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ បាន​ឲ្យ​ដឹង​ទៀត​ថា​ គោលដៅ​ទី​២៖​ នៅ​វេលា​ម៉ោង​២០​និង​៥២​នាទី​ ថ្ងៃ​ដដែល​ សមត្ថ​ត​កិច្ច​ជំនាញ​បាន​បន្ត​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ឈ្មោះ​ ម៉ា​យ​ ហ្វា​ន​ទៀន​ថា​ញ់​ (​ Mai​ Hoan​ Tien​ Thanh​ )​ ភេទ​ប្រុស​ ជនជាតិ​វៀតណាម​ គ្មាន​លិខិត​សម្គាល់​ខ្លួន​ នៅ​ចំណុច​ផ្លូវ​លេខ​៣០៤​កែង​ ផ្លូវ​លេខ​១៥៣​ ស្ងិ​ត​ក្នុង​សង្កាត់​អូ​ឡាំ​ពិ​ក​ ខណ្ឌចំការមន​។​

​នៅ​វេលា​ម៉ោង​២២​និង​០០​នាទី​ សមត្ថកិច្ច​បាន​បន្ត​ទៅ​ឆែកឆេរ​បន្ទប់​លេខ​៦០៨​ នៃ​សណ្ឋាគារ​ហ្វែ​រី​ឡេ​ម​ ផ្លូវ​លេខ​១២១​ សង្កាត់​បឹង​ ព្រលឹត​ ខណ្ឌ​៧​មក​រា​ ដែល​ឈ្មោះ​ ម៉ា​យ​ ហ្វា​ន​ទៀន​ថា​ញ់​ (​ Mai​ Hoan​ Tien​ Thanh​ )​ ជួល​ស្នាក់​នៅ​ ជា​លទ្ធផល​រក​ឃើញ​ ៖​ សារធាតុ​ញៀន​ប្រមាណ​ជិត​ ២​គីឡូក្រាម​ រួម​មាន​៖​ ម្សៅ​ម៉ត់​ពណ៌​ស​ សង្ស័យ​កេ​តា​មីន​ ២​កញ្ចប់​។​

1.​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ សង្ស័យ​មេ​តំ​ហ្វេ​តា​មីន​ (ICE)​ ៤​កញ្ចប់​

2.​ម្សៅ​ក្រាម​ពណ៌​ត្នោត​ សង្ស័យ​អ៊ិ​ច​ស្តា​ស៊ី​ (MDMA)​ ១​កញ្ចប់​ធំ​

3.​ថ្នាំ​គ្រាប់​ចំរុះ​ពណ៌​ ១​ប្រអប់​ និង​៦​កញ្ចប់​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ និង​វត្ថុ​តាង​ សមត្ថកិច្ច​បាន​នាំ​មក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិ​វី​ធី​ច្បាប់​។​

​សូម​បញ្ជាក់​ថា​ កាលពី​យប់​ថ្ងៃ​ទី​៣​ ខែធ្នូ​ ឆ្នាំ​២០១៩​ កម្លាំង​ជំនាញ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ (​ក​៣)​ សហការ​ជាមួយ​នគរបាល​មូលដ្ឋាន​ បាន​ស្រាវជ្រាវ​ និង​បើក​ប្រតិបត្តិការ​ជាក់ស្តែង​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​មួយ​ ដោយ​ចាប់​ជនជាតិ​វៀតណាម​ចំនួន​ ៤​នាក់​ (​ស្រី​២​នាក់​)​ រួម​ជាមួយ​ថ្នាំ​ញៀន​ប្រមាណ​ ១០​គីឡូក្រាម​ និង​វត្ថុ​តាង​មួយ​ចំនួន​ទៀត​ នៅ​ចំណុច​ផ្ទះ​ជួល​គ្មាន​លេខ​ ក្រោយ​មន្ទីរពេទ្យ​របេង​ ផ្លូវ​១១៣​ ក្រុម​២៣​ ភូមិ​៣​ សង្កាត់​បឹង​កេងកង​ទី​២​ ខណ្ឌ​បឹង​កេងកង​ រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ទាំង​៤​នាក់​រួម​មាន​៖​ ទី​១.​ឈ្មោះ​ ញៀន​ យាន​អា​ញ់​ (Nguyen​ Yuan​ Anh)​ ភេទ​ប្រុស​ ឆ្នាំ​កំណើត​ ១៧.៧.១៩៩៥​ ជនជាតិ​វៀតណាម​ ស្នាក់​នៅផ្ទះ​ជួល​គ្មាន​លេខ​ ផ្លូវ​១១៣​ ក្រុម​២៣​ ភូមិ​០៣​ សង្កាត់​បឹង​កេងកង​២​ ខណ្ឌ​បឹង​កេងកង​,​ ទី​២.​ឈ្មោះ​ ផុង​ ហ័​ង​វៀត​ (Phuong​ Hoang​ Veit)​ ភេទ​ប្រុស​ ឆ្នាំ​កំណើត​ ២៧.៧.១៩៩៦​ ជនជាតិ​វៀតណាម​ ស្នាក់​នៅផ្ទះ​ជួល​ផ្លូវ​១១៣​ ក្រុម​២៣​ ភូមិ​០៣​ សង្កាត់​បឹង​កេងកង​២​ ខណ្ឌ​បឹង​កេងកង​,​ ទី​៣.​ ឈ្មោះ​ ញៀន​ ធី​ធុ​យ​ង៉ុ​ក​ (Nguyen​ Thi​ Thuy​ Ngoc)​ ភេទ​ស្រី​ ឆ្នាំ​កំណើត​ ៩.១០.១៩៨៨​ ជនជាតិ​វៀតណាម​ ស្នាក់​នៅផ្ទះ​ជួល​គ្មាន​លេខ​ផ្លូវ​១១៣​ ក្រុម​២៣​ ភូមិ​០៣​ សង្កាត់​បឹង​កេងកង​២​ ខណ្ឌ​បឹង​កេងកង​,​ ទី​៤.​ ឈ្មោះ​ ញៀន​ ធី​ធុ​យ​ង៉ា​ន​ (Nguyen​ Thi​ Thuy​ Ngan)​ ភេទ​ស្រី​ ឆ្នាំ​កំណើត​ ១១.១០.១៩៩០​ ជនជាតិ​វៀតណាម​ ស្នាក់​នៅផ្ទះ​ជួល​គ្មាន​លេខ​ផ្លូវ​១១៣​ ក្រុម​២៣​ ភូមិ​០៣​ សង្កាត់​បឹង​កេងកង​២​ ខណ្ឌ​បឹង​កេងកង​។​

​ក្រោយ​ការ​ចាប់ខ្លួន​ និង​ក្រោយ​ការ​សួរនាំ​ នៅ​ព្រឹក​ថ្ងៃ​ទី​៤​ ខែធ្នូ​ ឆ្នាំ​២០១៩​ កម្លាំង​នគរបាល​ក្រោម​ការ​សម្របសម្រួល​ពី​តំណាង​អយ្យការ​ បាន​នាំ​ជនសង្ស័យ​បន្ត​ចុះ​ឆែកឆេរ​ទីតាំង​កែ​ច្នៃ​គ្រឿងញៀន​ ស្ថិត​នៅផ្ទះ​លេខ​១៦៨​ ផ្លូវ​លេខ​១១២​ ភូមិ​របោះ​អង្គា​ញ់​១​ សង្កាត់​ព្រែក​ឯង​ ខណ្ឌ​ច្បារ​អំពៅ​ ដោយ​រក​ឃើញ​គ្រឿងញៀន​មួយ​ចំនួន​ធំ​។​

​ជា​លទ្ធផល​សរុប​ទាំង​ ២​ទីតាំង​ សមត្ថកិច្ច​បាន​រក​ឃើញ​ គ្រឿងញៀន​ជិត​ ១០០​គីឡូក្រាម​ និង​សារធាតុ​គីមី​ផ្សំ​ ជាង​ ២៨​គីឡូក្រាម​ ៕ ​កូននាគ

LEAVE A REPLY

Please enter your comment!
Please enter your name here