ខារ៉ាអូខេ អុឹម ភឺរៀល សាងសង់មិនទាន់បើកដំណើរការបែរជាអណ្ដាតភ្លើងឆាប់ឆេះ

0
109
ភ្នំពេញ ៖ អាគារដែលគេស្គាល់ថាសាងសង់បើកខារ៉ាអូខេ អុឹម ភឺរៀលមានភ្លើងឆេះ និងផ្សែងខ្មៅចេញមកខាងក្រៅបង្កការភ្ញាក់ផ្អើលរថយន្តពន្លត់អគ្គីភ័យចេញអន្តរាគមន៍ កើតហេតុកាលវេលាម៉ោង០៥និង០០នាទីទៀបភ្លឺថ្ងៃទី០៨ ខែ ធ្នូ ឆ្នាំ ២០១៩តាមកំណត់ផ្លូវជាតិលេខ១ ស្ថិតនៅភូមិបឹងឈូក សង្កាត់ និរោធ ខណ្ឌច្បារអំពៅ ។
លោក ឯក សារ៉េន អធិការរងទទួលផែនសណ្ដាប់ធ្នាប់ខណ្ឌបានប្រាប់អ្នកយកព័ត៍មានអោយដឹងថាមុនកើតហេតុកម្មករសំណង់ផ្ដល់ព័ត៍ថាភ្លើងឆេះនៅអាគារសាងសង់ខារ៉ាអូខេក្រោយមកក៏ប្រញ្ញាប់ដឹកនាំកម្លាំងនគរបាលប៉ុស្តិ៍ដើម្បីចុះទៅកន្លែងកើតហេតុហើយក៏ឃើញមានផ្សែងខ្មៅចេញពីក្នុងអាគារមកខាងក្រៅខ្លាំងនិងប្រញ្ញញាប់រថយន្តពន្លត់អគ្គីភ័យអន្តរាគមន៍បាញ់ពន្លត់ភ្លាមក៏មានរថយន្តជាច្រើនអង្គភាពបានចុះមកកន្លែង ។
លោក អធិការរងបន្តថាក្នុងនោះក៏មានលោក ណុប ផា អភិបាលរងខណ្ឌបានចុះមកទីតាំខាងលើនេះដែរហើយអភិបាលរងផ្ដោតសំខាន់អោយអ្នកនៅក្នុងអាគារប្រញ្ញាប់ចេញមកខាងក្រៅជៀសផុតគ្រោះថ្នាក់ប្រតិបត្តិការនេះក៏ភ្លើងរលត់ទៅវិញដោយខាងការរិយាល័យប្រើបំពង់ខ្យល់អុកសុីសែនបំពាក់ឧបករណ៍ដើម្បីចូលទៅដល់គោលដៅដែលឆេះហើយបាញ់រលត់និងទប់ស្កាត់បានរយះពេល១ម៉ោងពីម៉ោង៥ដល់៦ទៀបភ្លឺនិងគ្មានអ្នកណារងរបួសគ្រាន់តែខូចខាតសម្ភារ: បន្ទប់ ខេធីវី មួយបន្ទប់ជាន់ផ្ទាល់ដីហើយចំណែករថយន្តពន្លត់អគ្គីភ័យប្រើប្រាស់សរុប១៥គ្រឿងបាញ់អស់ ១៣គ្រឿង ទើបគ្រប់គ្រងស្ថានភាពបានទាំងស្រុង ៕ អ-បញ្ញា

 

LEAVE A REPLY

Please enter your comment!
Please enter your name here