បេីករថយន្ត​ត្រឡប់មកផ្ទះ រេចង្កូតទៅបុក​របាំង​ថ្ម​ពុះចែក​ទ្រូងផ្លូវ​

0
169

ភ្នំពេញ៖ រថយន្តព្រូសមួយគ្រឿងបានបើក​បុក​ទ្រូង​ផ្លូវ​បណ្ដាលឲ្យរងការខូចខាតផ្នែកខាងមុខនិងបាក់របាំងថ្មមួយកង់ ហេតុការណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង ៧ និង ៣០ នាទី ព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្លូវ​ជាតិ​លេខ​២​ សង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌ​មាន​ជ័យ​ ។

​​យោងតាមប្រភពពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនកើតហេតុ បុរស៤នាក់​ ចេញពីតុបតែងរោងការ​​ បើករថយន្ត PRUIS ​មួយគ្រឿង​ ត្រលប់ទៅផ្ទះ​វិញ​ ក្នុង​ល្បឿន​លឿនសង្ស័យងោកមួយភាំង​ ក៏ជ្រុល​ទៅបុក​របាំង​ថ្ម​ពុះចែក​ទ្រូងផ្លូវ​ បណ្តាលឱ្យ​បាក់​អស់​១​កង់​ និងខ្ទេចរថយន្តអស់មួយកំណាត់មុខ​កល់ជាប់លេីរបាំងថ្ម​ បេីកទៅមុខលែងរួច​ និងបណ្ដាលឲ្យមានអ្នករបួសម្នក់​ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ​ ​បង្កការភ្ញាក់ផ្អេីល​ដល់អ្នកដំណេីរ​រាយការណ៍ប្រាប់សមត្ថកិច្ច​មូលដ្ឋាន​ ចុះមកជួយសម្រួលចរាចរណ៍​ផងដែរ​ ។ ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកស្ទូចរថយន្ដយកទៅរក្សាទុកនៅការរិយាល័យចរាចរណ៍ផ្លូវគោកនៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រោយគ្នាពេលក្រោយ ៕ អ-បញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here