ឆក់ទូរស័ព្ទដៃ​មិន​បាន​សម្រេច​ត្រូវ​ប្រជាពលរដ្ឋ​ស្វាគមន៍​មួយ​ដៃ​មួយ​ជើង​ទ្រម​ខ្លួន​ទើប​ប្រគល់​អោយ​សមត្ថកិច្ច​

 

 

 
ភ្នំពេញ​៖​ជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​២នាក់​ធ្វើ​សកម្មភាព​លួច​ឆក់​ទូរស័ព្ទ​របស់​នារី​ជនជាតិ​ចិន​ម្នាក់​មិន​បាន​សម្រេច​ត្រូវ​ប្រជាពលរដ្ឋ​ស្វាគមន៍​មួយ​ដៃ​មួយ​ជើង​ទ្រម​ខ្លួន​ទើប​ប្រគល់​អោយ​កម្លាំង​នគរបាល​។ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​២២:០០នាទី​យប់​ថ្ងៃទី​២៩ខែ​ មករា​ឆ្នាំ​២០១៧​ស្ថិត​នៅ​តាម​បណ្ដោយ​​ផ្លូវ​លេខ១៥៤កែង​ផ្លូវ​លេខ​១១ភូមិ​៧សង្កាត់​ផ្សារកណ្តាលទី១ខណ្ឌ​ដូនពេញ​ ។
ជនរងគ្រោះ​ឈ្មោះ​ GUO. LU ភេទ​ស្រី​អាយុ​៣៣ឆ្នាំ​ ជនជាតិ​ចិន មុខរបរ​ទេសចរណ៍ស្នាក់​នៅ​សណ្ឋាគារឌី អេតផ្លូវលេខ១០៦សង្កាត់វត្តភ្នំខណ្ឌដូនពេញ កាន់លិខិតឆ្លងដែនលេខE 24510027។​​ សំភារះបាត់បង់ទូរស័ព្ទដៃម៉ាកអាយហ្វូន6ពណ៌ទឹកមាស(ត្រូវបានជនសង្ស័យជាបក្ខពួកយករត់គេចខ្លួនបាត់)។ ចំណែកឯ​ជន​សង្ស័យ​ដែល​ត្រូវឃាត់ខ្លួនឈ្មោះ​ វ៉ាន់ ណាសុភ័ក្រ្តទីន ភេទ​ប្រុស​ អាយុ​១៨ឆ្នាំ​ ជនជាតិ​ខ្មែរ​ ​មុខរបរ​ សិស្សសាលាវត្តកោះ ស្នាក់​នៅ​ផ្ទះ​២៣១អឺ៤ផ្លវលេខ៩៣សង្កាត់​អូឬស្សទី៤ខណ្ឌ​៧មករា។​វត្ថុតាងចាប់យកបានម៉ូតូមួយគ្រឿងម៉ាក​ហុងដា​C125ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1FW9694ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព។
តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​ គេ​ឃើញ​នារី​រងគ្រោះ​ដើរ​លេង​តាម​ផ្លូវ​ជាមួយ​មិត្ត​ភ័ក្តិ​ ខណៈ​នោះ​ស្រាប់​តែ​ឃើញ​ជន​សង្ស័យ​ចំនួន​២នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​សំដៅ​ទៅ​អែប​នារី​រងគ្រោះ​ រួច​ធ្វើ​សកម្មភាព​លួច​ឆក់​ទូរស័ព្ទ​ដៃ​របស់​នារី​រងគ្រោះ​។​បន្ទាប់​មក​បាន​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​ឃើញ​ស្រែក​ផ្អើល​ឆោឡោ​ដេញ​ចាប់​រហូត​បាន​ជនសង្ស័យ​ម្នាក់​រួម​ទាំង​ម៉ូតូ​ រួច​ស្វាគមន៍​មួយ​ដៃ​មួយ​ជើង​ម្នាក់​ស្ទើរ​សន្លប់​ទើប​ប្រគល់​អោយ​កម្លាំង​នគរបាល​មូលដ្ឋាន​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​។​ដោយ​ឡែក​បក្ខពួក​ជន​សង្ស័យ​ម្នាក់​ទៀត​បាន​យក​ទូរស័ព្ទ​របស់​នារី​រងគ្រោះ​រត់​គេច​ខ្លួន​បាត់​ស្រមោល​។
បច្ចុប្បន្នជនសង្ស័យ​កំពុងឃាត់ខ្លននៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ​ដើម្បី​កសាង​សំណុំ​រឿង​តាមនិតិវិធី​៕​សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *