កិច្ចប្រជុំគណៈបញ្ជាការឯកភាពស្រុកព្រៃកប្បាស ផ្ដោតសំខាន់លើបញ្ហាគ្រឿងញៀននិងល្បែងស៊ីសងគ្រប់ប្រភេទ

0
96

ខេត្ដតាកែវ ៖ ដោយមានការលើកឡើងពីសំណាក់ពលរដ្ឋក្នុងស្រុកព្រៃកប្បាស ពាក់ពន្ធ័បញ្ហាគ្រឿងញៀន លោក ញ៉ែម ស្រស់អភិបាលស្រុកព្រៃកប្បាសបានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពបន្ទាន់ កាលពីព្រឹកថ្ងៃទី១១ខែឆ្នូឆ្នាំ២០១៩នៅសាលប្រជុំសាលាស្រុកដោយមានការចូលរួម មន្ត្រីមានសមត្ថកិច្ចជុំវិញស្រុកដោយផ្ដោតសំខាន់លើករណីគ្រឿងញៀននិងល្បែងស៊ីសង។

លោកអភិបាលបានមានប្រសាសន៏ថា កងកំលាំងនិងមន្រ្តីអាជ្ញាធរក្នុងមូលដ្ឋាន ត្រូវតែសហការគ្នានិងធ្វើការបង្ក្រាបអោយយខានតែបានចំពោះការជួញដូរចែកចាយដែលជាបទល្មើសក្ដាប់អោយជាប់រាល់សកម្មភាពមុខសញ្ញាសកម្មឬមុខសញ្ញានៅក្រៅមូលដ្ឋានដែលនាំគ្រឿងញៀនចូលក្នុងមូលដ្ឋាន។

លោកបានបន្តទៀតថា ទន្ទឹមនិងការបង្ក្រាបកងកំលាំងនិងមន្រ្តីអាជ្ញាធរត្រូវតែចុះអប់រំណែរនាំដល់ពលរដ្ឋនិងអាណាព្យាបាលអោយយល់ដឹងនៅផលវិបាកនៃការប្រើប្រាស់គ្រឿងញៀនជាពិសេសត្រូវចុះអប់រំដល់សិស្សានុសិស្សតាមសាលារៀនចាប់តាំងពីបឋមសិក្សារហូតដល់ថ្នាក់វិទ្យាល័យ។

លោកអភិបាលបានបញ្ជាក់ថាសូម្បីតែព្រះសង្ឍនៅក្នុងវត្តក៏ត្រូវតែចុះទៅអប់រំអោយយល់ដឹងពីបញ្ហាគ្រឿងញៀនដែរមិនត្រឹមតែប៉ុណ្នោះព្រះសង្ឃដែលចេះធម៏ទេសនាក៏ត្រូវបញ្ជ្រៀបគ្រឿងញៀនចូលដែរព្រោះព្រះសង្ឃខ្លះក៏ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនផងដែរ។

ជាចុងក្រោយលោកអភិបាលបានបញ្ជាក់ទីតាំងតាមដានសំខាន់ៗរួមមានផ្ទះសំណាក់ហាងម៉ាស្សាកោសជប់ហាងខារ៉ាអូខេក្លឹបកម្សាន្តនានាទូទាំងស្រុកមន្រ្តីមានសមត្ថកិច្ចត្រូវចុះតាមជំនាញតាមដានរាល់ហាងដែលមាននារីចេញចូលជាប្រចាំ។

លោកអភិបាលបានបញ្ជាក់បន្ថែមថាល្បែងស៊ីសងគ្រប់ប្រភេទនៅតាមមូលដ្ឋានសូមអាជ្ញាធរមូលដ្ឋានរាយការណ៏មករដ្ឋបាលស្រុក ដើម្បីចាត់ វិធានការបង្ក្រាបបើអាជ្ញាមូលដ្ឋានមិនរាយការណ៍ទេត្រូវទទួលខុសត្រូវដោយខ្លួនឯង ៕ (ដោយ៖ អ-ប)

LEAVE A REPLY

Please enter your comment!
Please enter your name here