ឆេះ​ភោជនីយដ្ឋាន​ឈូក​ទិព្វ​របស់​ ឯកឧត្តម​ ជាវ​ តា​យ​ ស្លាប់​មនុស្ស​២​នាក់​

0
100

​ភ្នំពេញ​ ៖​ ភោជនីយដ្ឋាន​ឈូក​ទិព្វ​ ដែល​គេ​ដឹង​ថា​ ម្ចាស់​ឈ្មោះ​ ឯកឧត្តម​ ជាវ​ តា​យ​ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​២៣៤​ ក្រុម​ទី​២៦​ ភូមិ​១២​ សង្កាត់​ផ្សារ​ដើម​គ​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ នៅ​វេលា​ម៉ោង​៣​និង​២០​នាទី​ទៀប​ភ្លឺ​ ឈាន​ចូល​ថ្ងៃ​ទី​១១​ ខែធ្នូ​ ឆ្នាំ​២០១៩​ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​២​នាក់​ តែ​ពុំ​បណ្តាល​ឲ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​នៅ​ក្បែរ​ខាង​ឡើយ​។​

​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា​ ម្ចាស់​ឈ្មោះ​ឯកឧត្ដម​ ជាវ​ តា​យ​ ភេទ​ប្រុស​ អាយុ​៥៦​ឆ្នាំ​ មុខរបរ​ជា​ម្ចាស់​ភោជនីយដ្ឋាន​ឈូក​ទិព្វ​ ,​ ប្រភេទ​សំណង់​រោង​ស្នាក់​នៅ​របស់​បុគ្គលិក​ជាន់​ទី​៧​ ទំហំ​២.៥០​ម៉ែត្រ​x៣០​ម៉ែត្រ​ បណ្តាល​ឲ្យ​ឆេះ​ខូចខាត​រោង​ស្នាក់​នៅ​របស់​បុគ្គលិក​ជាន់​ទី​៧​ទំហំ​២.៥០​ម៉ែត្រ​x៣០​ម៉ែត្រ​ និង​ពុំ​បណ្តាល​ឲ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​នៅ​ក្បែរ​ខាង​ឡើយ​ ។​

​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា​ ក្នុង​ការ​ឆាបឆេះ​នេះ​ បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន​០២​នាក់​។​ រីឯ​ចំពោះ​មូលហេតុ​នោះ​ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ ។​

​ក្នុង​ការ​ឆាបឆេះ​នោះ​ដែរ​ ក៏​មាន​រថយន្ត​កា​រិ​យ​លា័​យ​អគ្គិភ័យ​ ចំនួន​១៤​គ្រឿង​ ប្រើប្រាស់​ទឹក​អស់​ចំនួន​៩​ឡាន​ស្មើនឹង​៣៥​ម៉ែត្រគូប​,​ រថយន្ត​ជំនួយ​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ចំនួន​០១​ គ្រឿង​ ប្រើប្រាស់​ទឹក​អស់​ចំនួន​០១​ឡាន​ ស្មើនឹង​៦​ ម៉ែត្រគូប​ ហើយ​បាន​ពន្លត់​ចប់​នៅ​វេលា​ម៉ោង​៤​និង​០០​នាទី​ទៀប​ភ្លឺ​ ថ្ងៃខែ​ឆ្នាំ​ដដែល​៕


LEAVE A REPLY

Please enter your comment!
Please enter your name here