ឃាត់​ជនសង្ស័យ​៣​នាក់​ ករណី​លួច​គាស់​ទូដែក​

0
109

​ខេត្តក្រចេះ​ ៖​ កម្លាំង​ជំនាញ​ស្រុក​ សហការ​ជាមួយ​កម្លាំង​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ខេត្ត​ បាន​ចុះ​ស្រាវជ្រាវ​ករណី​លួច​គាស់​ទូដែក​ នៅ​ចំណុច​ក្រុមហ៊ុន​ ក្លូ​ប៊​ល​ ភូមិ​ស្រែ​ស្បូវ​ ឃុំ​ក្បាលដំរី​ ស្រុក​សំបូរ​ ខេត្តក្រចេះ​ ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ កាលពី​ថ្ងៃ​ទី​១០​ ខែធ្នូ​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​។​

​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ទាំង​៣​នាក់​រួម​មាន​ ៖​
១.​ឈ្មោះ​ ហឿ​ន​ សុខ​ជា​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ ជនជាតិ​ ខ្មែរ​ មុខរបរ​សន្តិសុខ​ក្រុមហ៊ុន​ក្លូ​ប៊​ល​ មាន​ទីលំនៅ​ភូមិ​ជួរ​ជ្រៃ​ ឃុំ​ដារ​ ស្រុក​ចិត្រ​បុរី​ ខេត្តក្រចេះ​ ។​

២.​ឈ្មោះ​កែ​ ម៉ុង​ ភេទ​ស្រី​ អាយុ​៣៤​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ លក់ដូរ​ មាន​ទីលំនៅ​ភូមិ​ដារ​ ឃុំ​ដារ​ ស្រុក​ក្រចេះ​ ខេត្តក្រចេះ​ ។​

៣.​ឈ្មោះ​ ដេ​ង​ ស៊ី​ឈាវ​ (DENG​ SHIZHAO)​ ភេទ​ប្រុស​ អាយុ​៤៥​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​អ្នកគ្រប់គ្រង​ខាង​ដាំ​ដុះ​នៅ​ក្រុមហ៊ុន​ក្លូ​ប៊​ល​ មាន​ទីលំនៅ​ ចំណុច​ក្រុមហ៊ុន​ក្លូ​ប៊​ល​ ភូមិ​ស្រែ​ស្បូវ​ ឃុំ​ក្បាលដំរី​ ស្រុក​សំបូរ​ ខេត្តក្រចេះ​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​ កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំបូរ​ ដើម្បី​ធ្វើការ​សាកសួរ​បន្ត​ ៕ កូននាគ


LEAVE A REPLY

Please enter your comment!
Please enter your name here