រឿងសមត្ថកិច្ចស៊ីវិលដេីរចាប់មនុស្សលើផ្លូវសាធារណៈបង្កការភ័យខ្លាចយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ

0
138

ភ្នំពេញ៖ រឿងដដែលៗ ដេីរចាប់មនុស្សលើផ្លូវសាធារណៈ បង្កការភ័យខ្លាច យ៉ាងខ្លាំង អ្នកយកព័ត៌មាន​ឃេីញ​ចុះសួរនាំ​ មិនប្រាប់​ ស្រាប់តែឃាត់ខ្លួន​ទាំងអ្នកយកព័ត៌មាន យកទៅពិនិត្យទឹកនោម​ តែមិនឃេីញមានអ្វី​ បែរជាសួរចម្លេីយ​ធ្វេីកំណត់ហេតុ ផ្ដិតមេដៃ​ដោះលែងមកវិញ!

នៅមុនពេលកើតហេតុ​ ខណៈពេលឃេីញ​ក្រុមសមត្ថកិច្ចទាំងនោះកំពុងឃាត់ខ្លួនមនុស្សប្រុស៣នាក់ នៅចំណុចកេីតហេតុខាងក្រោម ហេីយអ្នកសារព័ត៌មាននោះបានជិះម៉ូតូកាត់បានឃេីញ​ គ្រាន់តែឈប់ម៉ូតូចុះមកមិនទាន់បាន​ធ្វេីអ្វីផង គ្នាសួរថាជាករណីអ្វី​ និងហុចកាតអោយមេីលហេីយ មិនឆ្លេីយប្រាប់រួចឃាត់ខ្លួនបញ្ជូនឡើងឡានយកទៅអគ្គស្នងការនគរបាលជាតិ ដោយប្រាប់ថា យកពួកគេទាំងពីរទៅពិនិត្យទឹកនោមសិន ពេលទៅដល់ ត្រូវសមត្ថកិច្ចស៊ីវិលទាំងនោះ​ បានបញ្ជូនចូលបន្ទប់​មួយ​ និងមានអក្សរ​ការិយាល័យ​ប្រឆាំងគ្រឿងញៀន​ រួចធ្វេីការពិនិត្យទឹកនោម​ អ្នកសារព័ត៌មានរូបនោះ​ តែមិនមានអ្វី​ឡេីយ​ មួយសន្ទុះក្រោយមក​ ក៏មកពិនិត្យម្ដងទៀត​ នៅតែមិនមាន​សារធាតុញៀន​ ទេីបធ្វេីកំណត់ហេតុ​សួរចម្លេីយ​ និងអោយផ្ដិតមេដៃ​ ប្រគល់ម៉ូតូអោយ​ និងដោះលែងចេញមកវិញ​ កេីតឡេីងនៅវេលាម៉ោង០៩ជាង​ ថ្ងៃទី១១​ ខែធ្នូ​ ឆ្នាំ២០១៩នេះ នៅចំណុចផ្លូវបំបែកជាបួន​ តូបB19 ម្ដុំផ្សារតូច ផ្លូវទួលសង្កែ សង្កាត់ទួលសង្កែទី១​ ខណ្ឌឬស្សីកែវ​ រាជធានីភ្នំពេញ​។

ក្រៅពីករណីដែលប្រជាពលរដ្ឋបានរៀបរាប់ខាងលើនេះ យើងក៏ឃើញតាមរយៈការផ្សាយផ្ទាល់ជាបន្តបន្ទាប់តាមរយៈ សារព័ត៌មាន នៅលើបណ្តាញសង្គមហ្វេសបុក អំពីករណីស្រដៀងៗគ្នានេះនាពេលថ្មីៗនេះ ៕ (ដោយ ៖ អ-ប )

LEAVE A REPLY

Please enter your comment!
Please enter your name here