ចូលឆ្នាំចិន ស្រវឹងខ្មែរ ជិះម៉ូតូបុករថយន្តចតស្ងៀមស្លាប់លើម៉ូតូ

ព្រះសីហនុ:  បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនឹងកន្លែងកើតហេតុ(ស្លាប់បាក់កលើម៉ូតូ) ក្រោយពីរូបគាត់ជិះម៉ូតូលឿនបុកជាមួយរថយន្តធុនធំមួយគ្រឿង ដែលកំពុងចត​ស្ងៀមលើចិញ្ចើមផ្លូវ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ ស្ថិតអូរ៥ សង្កាត់លេខ៤ ម្ដុំមុខសាលាដុនបូស្កូ ខេត្តព្រះសីហនុ ។ ជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណ គ្រានតែដឹងថា មានអាយុជាង៤០ ឆ្នាំ និង ទំនងជាស្រវឹងពេលថ្ងៃចូលឆ្នាំចិនទី៣ នេះផង ទើបជិះម៉ូតូបុករថយន្ត ចតស្ងៀមស្លាប់ នៅលើម៉ូតូបែបនេះ ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *