នគរបាល​ជំនាញ​ពិនិត្យ​សាកសព​ម្នាក់​មិន​ស្គាល់​អត្ដសញ្ញាណ​សល់​តែ​គ្រោងឆ្អឹង​ ក្រោយ​ពី​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​

0
104

​កណ្ដាល​ ៖​ នគរបាល​បច្ចេកទេស​កោសល្យ​វិ​ច្ច័​យ​ខេត្ដកណ្ដាល​ សហការ​ជាមួយ​កម្លាំង​នគរបាល​ជំនាញ​ស្រុក​ និង​ប៉ុស្ដិ៍​រដ្ឋបាល​ព្រែក​តា​មា​ក់​ ចុះ​ពិនិត្យ​សាកសព​មិន​ស្គាល់​អត្ដសញ្ញាណ​ម្នាក់​ ដែល​នៅ​សល់​តែ​គ្រោងឆ្អឹង​ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ ។​ ករណី​នេះ​ បង្ក​ការ​ភ្ញាក់ផ្អើល​ឡើង​ នៅ​វេលា​ម៉ោង​១៥​និង​១០​នាទី​ ថ្ងៃ​ទី​១១​ ខែធ្នូ​ ឆ្នាំ​២០១៩​ ត្រង់​មាត់បឹង​ត្បូង​ ស្ថិត​ក្នុងភូមិ​ព្រែក​តា​គង់​ ឃុំ​ព្រែក​តា​មា​ក់​ ស្រុក​ខ្សាច់កណ្តាល​ ខេត្តកណ្តាល​ ។​

​ មន្ដ្រី​នគរបាល​ស្រុក​ខ្សាច់កណ្ដាល​បាន​ឲ្យ​ដឹង​ថា​ សាកសព​មនុស្ស​ដែល​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ មិន​ស្គាល់​អត្ដសញ្ញាណ​ នៅ​សល់​តែ​គ្រោងឆ្អឹង​ ។​

​ ប្រភព​ដដែល​បន្ដ​ថា​ នៅ​ថ្ងៃ​កើតហេតុ​ មាន​ប្រជាពលរដ្ឋ​បាន​ទៅ​រក​ខ្យង​នៅ​ចំណុច​បឹង​ត្បូង​ ខណៈ​ដែល​កំពុង​រក​ខ្យង​ក៏​ស្រាប់តែ​ឃើញ​សាកសព​នៅ​សល់​តែ​គ្រោងឆ្អឹង​ ភ្លាម​នោះ​ក៏​រាយការណ៍​ជូន​សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍​ព្រែក​តា​មា​ក់​ ដើម្បី​ធ្វើការ​ពិនិត្យ​ ។​

​ បន្ទាប់​ពី​សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍​ព្រែក​តា​មា​ក់​ទទួល​បាន​ព័ត៌មាន​ខាងលើ​ ភ្លាម​នោះ​ក៏​រាយការណ៍​បន្ដ​ទៅ​សមត្ថកិច្ច​នគរបាល​ជំនាញ​ស្រុក​ និង​ជំនាញ​ខេត្ដ​ ចុះ​មក​កន្លែង​កើតហេតុ​ រួច​ធ្វើការ​ពិនិត្យ​ កសាង​សំណុំរឿង​ ស្រាវជ្រាវ​រក​អត្ដសញ្ញាណ​ និង​សាច់ញាតិ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕ កូននាគ

LEAVE A REPLY

Please enter your comment!
Please enter your name here