បង្ក្រាប​គ្រឿងញៀន​៥​ករណី​ ឃាត់ខ្លួន​ជនសង្ស័យ​១១​នាក់​ ​ជួញដូរ​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​

0
86

​ភ្នំពេញ​ ៖​ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ បាន​ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​ ករណី​ជួញដូរ​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ចំនួន​៥​ករណី​ គិត​ចាប់ពី​ថ្ងៃ​ទី​០៦​ ខែធ្នូ​ ឆ្នាំ​២០១៩​ រហូត​ដល់​ថ្ងៃ​ទី​១២​ ខែធ្នូ​ ឆ្នាំ​២០១៩​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​១១​នាក់​ និង​ដកហូត​វត្ថុ​តាង​ថ្នាំ​ញៀន​មួយ​ចំនួន​។​
​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា​ ការ​បង្ក្រាប​ករណី​ទី​១​ :​ កាលពី​ថ្ងៃ​ទី​០៦​ ខែធ្នូ​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៩​និង​៣០​នាទី​ បង្ក្រាប​បាន​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ត្រង់​ចំណុច​មុខ​វត្ត​សំបួរមាស​ផ្លូវ​២១៧​ ស្ថិត​នៅ​ភូមិ​ម័​ល​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០២​នាក់​ ។​
​ ១.​ឈ្មោះ​ សូន​ សុភា​ក់​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​បន្ទប់​ជួល​ ស្ថិត​នៅ​ភូមិ​សំបួរ​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ ។​
​ ២.​ឈ្មោះ​ ស្រ៊​ន​ ឆៃ​ល័​ក្ខ​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​បើកបរ​ ស្នាក់​នៅ​បន្ទប់​ជួល​ ស្ថិត​នៅ​ភូមិ​ទួល​ពង្រ​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ។​
​វត្ថុ​តាង​ចាប់​យក​ ៖​ ក្រាម​ពណ៌​ស​ថ្លា​ចំនួន​០១​កញ្ចប់​ថង់​តូច​ និង​ម៉ូតូ​ចំនួន​ ០១​គ្រឿង​ ។​

-​ករណី​ទី​២​ :​ កាលពី​ថ្ងៃ​ទី​០៧​ ខែធ្នូ​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៤​និង​២០​នាទី​ បង្ក្រាប​បាន​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ត្រង់​ចំណុច​ទំនប់​សណ្តរ​ស្ទឹង​ ស្ថិត​នៅ​ភូមិ​ព្រែក​ថ្លឹង​ សង្កាត់​ព្រែក​កំពឹស​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ ជួន​ សុខា​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ទីលំនៅ​ភូមិ​ព្រែក​កំពឹស​ សង្កាត់​ព្រែក​កំពឹស​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ ។​

​វត្ថុ​តាង​ចាប់​យក​ ៖​ ក្រាម​ពណ៌​ស​ថ្លា​ចំនួន​០៤​កញ្ចប់​ថង់​ (០២​កញ្ចប់​ថង់​ធំ​ល្មម​ និង​០២​កញ្ចប់​ថង់​តូច​)​ និង​ ម៉ូតូ​ចំនួន​០១​គ្រឿង​,​ កញ្ចប់​បារី​ម៉ាក​ Mevius​ ចំនួន​០១,​ និង​សម្ភារ​ជក់​ថ្នាំ​ញៀន​មួយ​ចំនួន​ ។​

​ករណី​ទី​៣​ :​ កាលពី​ថ្ងៃ​ទី​០៩​ ខែធ្នូ​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៩​និង​៣០​នាទី​ បង្ក្រាប​បាន​ករណី​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ត្រង់​ចំណុច​មុខ​វត្ត​សំបួរមាស​ ផ្លូវ​២១៧​ ស្ថិត​នៅ​ភូមិ​ម័​ល​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ បាន​-​ឃាត់ខ្លួន​ប​ជនសង្ស័យ​២​នាក់​ រួម​មាន​ ៖​ ១-​ឈ្មោះ​ ភ័​ក្រ​ តូ​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កម្មករ​លាង​ម៉ូតូ​ ផ្លូវ​លេខ​៣៣៦​ ស្នាក់​នៅ​សង្កាត់​បឹង​សាឡា​ង​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​។​
២-​ឈ្មោះ​ ធី​ លិញ​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កម្មករ​លាង​ម៉ូតូ​ ផ្លូវ​លេខ​៣៣៦​ ស្នាក់​នៅ​សង្កាត់​បឹង​សាឡា​ង​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​។​

​វត្ថុ​តាង​ចាប់​យក​ ៖​ សម្ភារៈ​សម្រាប់​ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន​ និង​ម៉ូតូ​០១​គ្រឿង​ ។​

​ករណី​ទី​៤​ កាលពី​ថ្ងៃ​ទី​១១​ ខែធ្នូ​ឆ្នាំ​ ២០១៩​ វេលា​ម៉ោង​១៣​និង​៥០​នាទី​ បង្ក្រាប​បាន​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ត្រង់​ចំណុច​ផ្ទះ​លេខ​០៧​ ផ្លូវ​បេតុង​ ស្ថិត​នៅ​ភូមិ​ព្រៃវែង​លិច​ សង្កាត់​ព្រៃវែង​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​រួម​មាន​ ៖
១-​ឈ្មោះ​ អ៊ុយ​ ពិសិដ្ឋ​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ មាន​ទីលំនៅ​ភូមិ​ព្រៃវែង​លិច​ សង្កាត់​ព្រៃវែង​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ ។​
២-​ឈ្មោះ​ អ៊ុយ​ សុ​ផា​ន់​ណា​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ មាន​ទីលំនៅ​ភូមិ​ព្រៃវែង​លិច​ សង្កាត់​ព្រៃវែង​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​។​
៣-​ឈ្មោះ​ កន​ ចំរើន​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ មាន​ទីលំនៅ​ភូមិ​ព្រៃវែង​កើត​ សង្កាត់​ព្រៃវែង​ ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​។​
៤-​ឈ្មោះ​ ផុ​ន​ ពិសាល​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ មាន​ទីលំនៅ​ភូមិ​ព្រៃវែង​កើត​ សង្កាត់​ព្រៃវែង​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ ។​

​វត្ថុ​តាង​ចាប់​យក​ :​ ក្រាម​ពណ៌​ស​ថ្លា​០១​កញ្ចប់​ថង់​តូច​,​ ម៉ូតូ​ចំនួន​០១​ គ្រឿង​ ,​ទូរស័ព្ទ​ដៃ​ចំនួន​០៣​គ្រឿង​,​ និង​សម្ភារៈ​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ ។​
-​ករណី​ទី​៥​ :​ កាលពី​ថ្ងៃ​ទី​១១​ ខែធ្នូ​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៨​និង​០០​នាទី​ បង្ក្រាប​បាន​ករណី​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ត្រង់​ចំណុច​ផ្លូវ​៥០​ម៉ែត្រ​កែង​៦០​ម៉ែត្រ​ ស្ថិត​នៅ​ភូមិ​ព្រែក​ថ្លឹង​ សង្កាត់​ព្រែក​កំពឹស​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ រួម​មាន​ ៖​
១-​ឈ្មោះ​ ញៀន​ វ​ណ្ណះ​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កម្មករ​លី​ខ្សាច់​ ស្នាក់​នៅ​រោង​កម្មករ​ ផ្លូវ​៦០​ម៉ែត្រ​ ភូមិ​ព្រែក​តា​គង់​ សង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​។​
២-​ឈ្មោះ​ ថន​ វុ​ធ​ថៃ​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កម្មករ​សំណង់​ ស្នាក់​នៅ​រោង​កម្មករ​ ផ្លូវ​៦០​ម៉ែត្រ​ ភូមិ​ព្រែក​តា​គង់​ សង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​។​
​វត្ថុ​តាង​ចាប់​យក​ ៖​ ម៉ូតូ​ចំនួន​ ០១​គ្រឿង​ និង​ទូរស័ព្ទ​ដៃ​ចំនួន​០១​គ្រឿង​ ។​
​បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​១១​នាក់​ បាន​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ ៕ កូននាគ


LEAVE A REPLY

Please enter your comment!
Please enter your name here