កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញចុះបង្ក្រាបមុខសញ្ញាគ្រឿងញៀនបានឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់នៅមុខក្តាន់ពីរ

0
138

ភ្នំពេញៈ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញធ្វើការចុះបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនដោយធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់និងដកហូតថ្នាំញៀន២កញ្ចប់ធំ

ក្នុងប្រតិបត្តិការចុះបង្ក្រាបខាងលើនេះគឺធ្វើឡើងកាលពីវេលាម៉ោង ៧និង៣០នាទីយប់ថ្ងៃទី១១ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅក្នុងទីតាំងហ្គេមបាញ់ត្រីតាមបណ្តោយផ្លូវរថភ្លើង ភូមិ២ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការខាងលើនេះកម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវរហូតឈានទៅដល់ធ្វើកាចុះបង្ក្រាបនូវមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ដោយធ្វើការឃាត់ខ្លួនបានជនសង្ស័យជា អ្នកជួញដូរគ្រឿងញៀនម្នាក់រួមទាំងដកហូតវត្ថុតាងនូវថ្នាញៀនចំនួន០២កញ្ចប់ធំ ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនាំមកឃុំខ្លួនបណ្តោះអាសន្ននៅការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញដើម្បីធ្វើការសាកសួរកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់៕ ដោយ៖ នូសុភ័ក្រ

LEAVE A REPLY

Please enter your comment!
Please enter your name here