រថយន្តដឹកប្រេងរបស់ក្រុមហ៊ុន ​Savimex ​បើកបុកម៉ូតូពីក្រោយហើយបួងចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋបណ្តាលអោយមនុស្សម្នាក់រងរបួសនឹងខូចខាតទ្រព្យសម្បត្តិមួយចំនួន​

0
124

(ភ្នំពេញ) ៖ រថយន្តដឹកប្រេងរបស់ក្រុមហ៊ុន ​Savimex​ មួយគ្រឿងបានបើកបរក្នុងល្បឿនលឿនជ្រុលបុកបុរសម្នាក់កំពុងជិះម៉ូតូពីមុខបណ្តាលអោយរងរបួសហើយ​បានបួងចង្កូតគេចជ្រុលទៅបុកចូលផ្ទះប្រជាពលរដ្ឋបន្ថែមទៀត​ ដោយហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង​ ១២នឹង៣០នាទី​ ថ្ងៃទី១២​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៩​ ស្ថិតតាមបណ្តោយផ្លូវ៥០ម៉ែត្រ​ ក្នុងភូមិអន្លង់គង់ថ្មី​ សង្កាត់ព្រៃស​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​។

តាមសម្តីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានអោយដឹងថានៅមុនពេលកើតហេតុគេបានឃើញ​ បុរសម្នាក់បានជិះម៉ូតូឌ្រឹមសង់​មួយគ្រឿង​ ធ្វើដំណើរតាមបណ្តោយផ្លូវ៥០ម៉ែត្រ​ ទិសដៅពីជើងទៅត្បូង​ ខណៈមកដល់ចំណុចកើតហេតុស្របពេលនោះក៏មានរថយន្តដឹកប្រេងរបស់ក្រុមហ៊ុន​Savimex​ មួយគ្រឿង​ បានបើកបរស្របទិសគ្នាជាមួយម៉ូតូ​ក្នុងល្បឿនយ៉ាងលឿន​ ហើយដោយជាន់ហ្វ្រាំងមុនសុីបានជ្រុលបុកម៉ូតូពីក្រោយបណ្តាលអោយអ្នកជិះម៉ូតូបានរងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ​ ចំណែករថយន្តនៅមិនទាន់អស់ល្បឿនបានេរចង្កូតមកស្តាំដៃបុកចូលផ្ទះប្រជាពលរដ្ឋខ្ទេចអស់មួយខ្នង​ ធ្វើក្បាលរថយន្តគៀបជាប់ជាមួយជញ្ជាំងផ្ទះបន្តដំណើរទៅមុខលែងរួច។ ភ្លាមៗនោះដោយសារឃើញសភាពអ្នកជិះម៉ូតូរងរបួសធ្ងន់ទើបតៃកុងរថយន្តបានចុះពីលើករថយន្តរត់គេចខ្លួនបាត់ ស្រមោលចោលរថយន្តនៅកន្លែងកើតហេតុ​ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែង​ដោយសហការជាមួយសមត្ថកិច្ចជំនាញចរាចរវាស់វែង​ ប៉ុន្តែដោយសារភាគីបង្កបានសុំសម្របសម្រួលដោយបានសងសំណងទៅអោយម្ចាស់ផ្ទះចំនួន៩៥០ដុល្លារនឹងភាគីម៉ូតូចំនួន២៥០ដុល្លារដើម្បីបញ្ចប់រឿងតែម្តង៕ ដោយ ៖ សហការី

LEAVE A REPLY

Please enter your comment!
Please enter your name here