ក្រុមចោរប្រើកាំបិតខ្វែវ និងជម្ពាមកៅស៊ូភ្ជង់ប្លន់យកម៉ូតូមួយគ្រឿងពីសិស្សសាលាយកទៅបាត់

0
102

ខេត្តឧត្តរមានជ័យ៖ សិស្សសាលាម្នាក់ ត្រូវជនសង្ស័យពីរនាក់ប្រើកាំបិតខ្វែវ និងចម្ពាមកៅស៊ូភ្ជង់ប្លន់យកម៉ូតូបានសម្រេច គ្រាដែលជនរងគ្រោះជិះម៉ូតូចេញពីផ្ទះទៅសាលារៀន ។
ហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោង១និង៣០នាទី រសៀល ថ្ងៃ ពុធ ១៥កើត ខែ មិគសិរ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣. ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅ ចំណុចស្ពានអូរជីក ក្នុងភូមិទួលប្រាសាទ ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចនគរបាលស្រុកអន្លង់វែង បាននិយាយថា ជនរងគ្រោះមានឈ្មោះ ហេង ណារឿង ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្សសាលា រស់នៅ ភូមិទួលប្រាសាទ ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដា C១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខបន្ទាយមានជ័យ ១M ៤៩១៥ ដោយ ជិះចេញពីផ្ទះសំដៅទៅសាលារៀនតែម្នាក់ឯងមានចម្ងាយជាង២គីឡូម៉ែត្រពីផ្ទះ។ លុះជិះដល់ចំណុចកើតហេតុខាងលើជកន្លែងស្ងាត់ ស្រាប់តែមានជនសង្ស័យ២នាក់ មិនស្គាល់អត្តសញ្ញាណដោយម្នាក់មានកាន់កំបិតខ្វែវនិងម្នាក់ទៀតកាន់ចម្ពាមកៅស៊ូចេញពីក្នុងព្រៃមកស្ទាក់ស្កាត់ផ្លូវ ដោយម្នាក់បានយកកាំបិតខ្វែវមកគំរាមយកម៉ូតូ ហើយបង្ខំឲ្យជនរងគ្រោះចុះចេញពីម៉ូតូរួចហើយជនសង្ស័យទាំងពីរនាក់ ក៏បានជិះម៉ូតូជនរងគ្រោះគេចខ្លួនបាត់ស្រមោលតែម្តង។
សមត្ថកិច្ចបានបន្តថា ក្រោយពីកើតហេតុជនរងគ្រោះមកដាក់ពាក្យបណ្តឹងមកសមត្ថកិច្ច ហើយពេលនេះសមត្ថកិច្ចយើងកំពុងចុះធ្វើការស្រាវជ្រាវ រកជនសង្ស័យយកមកផ្តន្ទាទោស តាមផ្លូវច្បាប់៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here