ឃាត់ខ្លួន ជនសង្ស័យ២នាក់ ករណីជូញដូរ និងប្រើប្រាស់គ្រឿងញៀន

0
96

បន្ទាយមានជ័យ ៖ ការិយាល័យប្រឆាំង បទល្មើសគ្រឿងញៀន បានចុះ អនុវត្តដីកា បញ្ជាអោយចូលខ្លួន លេខ ០២៧និង០២៨ ពាក់ព័ន្ឋនៅករណីជូញដូរ និងប្រើប្រាស់គ្រឿងញៀន ចេញដោយព្រះរាជអាជ្ញា កូយ កាន់យ៉ា ដឹកនាំនិងសម្របសម្រួល ដោយព្រះរាជអាជ្ញារង ប៉េង ម៉េងគ័រ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ក្នុងស្រុកអន្លុងវែង កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០១៩ នៅវេលាម៉ោង ១២និង៣០នាទី។
ជនសង្ស័យរួមមាន ៖
១.ឈ្មោះ ឈឿន ចាន់ណាន ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិគោកស្វាយស្សីក្រោក ឃុំមង្គលបូរី ស្រុកសិរីសោភណ័ខេត្តបន្ទាយមានជ័យ ។
២.ឈ្មោះ ឆែម សំអាង ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិពូខាង ឃុំត្បូងក្រពើ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ ។
បច្ចុប្បន្ន បានកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ កូននាគ

LEAVE A REPLY

Please enter your comment!
Please enter your name here