ឃាត់ខ្លួន ជនសង្ស័យ២នាក់ ករណីលួចម៉ូតូ

0
115

 

ភំ្នពេញ ៖ ប៉ុស្តិ៍នគរបាល រដ្ឋបាល ភ្នំពេញថ្មី ឃាត់ខ្លួន ជនសង្ស័យ ០២នាក់ ករណីលួចម៉ូតូ នៅចំណុច មុខបន្ទប់ជួល ផ្លូវបេតុង ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ០១និង០០នាទី រំលងអាធ្រាត្រ។
ជនសង្ស័យ២នាក់ រួមមាន ៖ ១-ឈ្មោះ សុខ ម៉ាប់ ភេទប្រុស អាយុ ២៣ មុខរបរគ្មាន ជនជាតិខ្មែរ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិសែនសុខ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានសារធាតុញៀន) (ឃាត់នៅសង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ ) , ២-ឈ្មោះ រឿន សុភារិទ្ធ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរគ្មាន ជនជាតិខ្មែរ ស្នាក់នៅ ភូមិសំរិង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានសារធាតុញៀន)(ឃាត់នៅសង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ ) ។
តាមរបាយការណ៍បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ខាងលើ បានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ ឈ្មោះ លៀត វត្តានៈ ភេទប្រុស អាយុ ២០ មុខរបរបុគ្គលិកឯកជន ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (សម្ភារៈបាត់បង់គ្មាន ) ។
សមម្ភារៈដកហូត ៖ ម៉ូតូ០២គ្រឿង (១-ម៉ាកស្កុបពី ពណ៌ស ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ1HU-2084 របស់ជនរងគ្រោះ , ២-ម៉ាកMSX ពណ៌ស ផលិតឆ្នាំចាស់ ពាក់ស្លាកលេខតាកែវ 1L-9179 របស់ជនជបនសង្ស័យ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ កូននាគ

 

LEAVE A REPLY

Please enter your comment!
Please enter your name here