បាត់ដំបង ៖ ឪពុកចិត្តតិរច្ឆានម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការកាលពីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧ បន្ទាប់ពីបុរសរូបនោះត្រូវបានប្រពន្ធប្ដឹងចោទប្រកាន់ថា បានព្យាយាមចាប់កូនស្រីបង្កើតអាយុ៩ឆ្នាំប៉ុនប៉ងរំលោភសេពសន្ថវៈ តែមិនបានសម្រេច ។
ជនសង្ស័យឈ្មោះ ហេង ម៉ាប់ ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅឃុំបួរ ស្រុកភ្នំព្រឹក ជននេះត្រូវប្រពន្ធរបស់ខ្លួនប្ដឹងចោទប្រកាន់ថា បានប៉ុនប៉ងចាប់កូនស្រីបង្កើតដែលមានទើបតែអាយុ៩ឆ្នាំរំលោភ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ នៅក្នុងផ្ទះរបស់ខ្លួន តែសំណាងល្អត្រូវប្រពន្ធមកទាន់ ។
លុះនៅព្រឹកថ្ងៃទី២៧ ខែមករា ទើបប្រពន្ធប្ដឹងទៅសមត្ថកិច្ចឲ្យចាប់ខ្លួនតែម្ដង ។
ក្រោយពេលចាប់ខ្លួន ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើដូច្នេះមែន ដោយសារខ្លួនមានចំណង់ផ្លូវភេទខ្លាំង ពេលកំពុងមើលរឿងសិចនៅក្នុងទូរស័ព្ទធ្វើឲ្យពុះកញ្ជ្រោលតណ្ហាខ្លាំងពេក ៕ សម្បត្តិ
