ចាប់ខ្លួនជនជាតិចិន៧នាក់ពាក់ព័ន្ធករណីចាប់បង្ខាំងមនុស្សនិងនាំចូលអាវុធដោយខុសច្បាប់

0
125

ព្រះសីហនុ៖ នគរបាលខេត្តព្រះសីហនុបានសហការជាមួយនគរបាលរាជធានីភ្នំពេញបានធ្វើការស្រាវជ្រាវបង្ក្រាបក្រុមជនសង្ស័យមួយក្រុមមានចិននិងខ្មែរបានចំនួន៧នាក់បន្ថែមនិងដកហូតបានអាវុធវែងខ្លីចំនួន៥ដើមពាក់ព័ន្ធនិងករណីចាប់ឃុំឃាំងបង្ខាំងមនុស្សខុសច្បាប់,ផ្តល់ទីតាំងប្រព្រឹត្តិបទល្មើសឧក្រិដ្ឋនិងនាំចូលសន្និធិអាវុធដោយគ្មានការអនុញ្ញាតិពីសមត្ថកិច្ច

ប្រតិបត្តិការបង្ក្រាបនេះបានចាប់ផ្តើមកាលពីថ្ងៃទី៦ខែធ្នូឆ្នាំ២០១៩មកម្លេះដោយកម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុបានធ្វើការស្រាវជ្រាវបង្ក្រាបនិងឃាត់ខ្លួនបានជនសង្ស័យជាជនជាតិចិនចំនួន៧នាក់នៅចំណុចផ្ទះសំណាក់ស៊ែងឆីងស្ថិតនៅភូមិ២សង្កាត់២ក្រុងខេត្តព្រះសីហនុព្រមទាំងដកហូតបានកាំភ្លើងខ្លី២ដើម, កាំភ្លើងវែង១ដើម(M16)គ្រាប់កាំភ្លើងនិងគ្រឿងញៀនមួយចំនួន។ជនសង្ស័យទាំង៧នាក់រួមទាំងវត្ថុតាងកម្លាំងសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ

ទោះបីជាយ៉ាងណាកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានបន្តស្រាវជ្រាវស៊ើបអង្កេតរហូតដល់ថ្ងៃថ្ងៃទី១៣១៤ខែធ្នូឆ្នាំ២០១៩ទើបតាមចាប់បានជនសង្ស័យនៅរាជធានីភ្នំពេញផងនិងនៅក្រុងព្រះសីហនុផងបានជាបន្តបន្ទាប់សរុបចំនួន៧នាក់បន្ថែមទៀតក្នុងនោះជនជាតិខ្មែរ៤នាក់និងជនជាតិចិន៣នាក់ស្រី១នាក់ព្រមទាំងចាប់យកវត្ថុតាងកាំភ្លើង៥ដើមនិងគ្រាប់រំសេវមួយចំនួន

ចំពោះករណីនេះការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្តព្រះសីហនុកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុដើម្បីចាត់ការតាមផ្លូវច្បាប់៕ ដោយ ៖ សហការី

LEAVE A REPLY

Please enter your comment!
Please enter your name here