រថយន្តធុនធំបុកផ្តាច់ជីវិតស្ត្រីម្នាក់យ៉ាងរន្ធត់លើផ្លូវជាតិលេខ២ ស្រុកបាទី

0
94

តាកែវ៖ ស្ត្រីម្នាក់បានស្លាប់ខ្ទេចដងខ្លួននៅលើផ្លូវយ៉ាងអាណោចអាធ័ម ខណៈដែលជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាកនីសាន់ បុកពីក្រោយម៉ូតូសង់កូរ៉េ ពេញទំហឹង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២និង៤០នាទី រសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រ ៤០+៤១ ភូមិកណ្តឹង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់នេះមានឈ្មោះ ផន សារឿន ភេទស្រី អាយុ៥២ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិបចាម ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ។

មុនពេលកើតហេតុគេឃើញ រថយន្តម៉ាកនីសាន់ ពណ៌ស ពាក់ស្លាកលេខ ចង្កូតស្តាំ TK 0315 បើកបរពីត្បូងមកជើង តាមបណ្តោយផ្លូវខាងលើ លុះដល់ចំណុចកើតហេតុ បានបុកពីក្រោយម៉ូតូសង់សេ១០០ កូរ៉េពណ៌ក្រហម ពាក់ស្លាកលេខ តាកែវ 1A-4449 ជិះស្របទិសគ្នានៅខាងមុខពេញទំហឹង បណ្តាលឲ្យអ្នកជិះម៉ូតូស្លាប់ភ្លាមៗយ៉ាងរន្ធត់តែម្តង ។ ចំណែកអ្នកបើកបររថយន្តបានចុះពីលើរថយន្ត រត់គេចខ្លួនបាត់ស្រមោល ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅរក្សាទុក នៅការិយាល័យជំនាញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត៕ ដោយ ៖ សហការី

LEAVE A REPLY

Please enter your comment!
Please enter your name here