ឆ្លង​ចរន្តអគ្គិសនី​ ឆេះ​ផ្ទះថ្ម​ក្រោម​ឈើ​លើ​អស់ទាំង​ស្រុង​

0
119

​ភ្នំពេញ​ ៖​ ផ្ទះថ្ម​ក្រោម​ឈើ​លើ​ប្រក់​ស័ង្កសី​មួយ​ខ្នង​ ត្រូវ​បាន​ឆ្លង​ចរន្តអគ្គិសនី​ ឆាបឆេះ​ខាងលើ​អស់ទាំង​ស្រុង​ កាលពី​ថ្ងៃ​ទី​១៧​ ខែធ្នូ​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១១​និង​០០​នាទី​យប់​ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង​ ក្រុម​៤​ ភូមិ​២​ សង្កាត់​ច្រាង​ចំ​រះ​២​ ខណ្ឌ​ឬ​ស្សី​កែវ​ រាជធានី​ភ្នំពេញ​ ។​

​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា​ ម្ចាស់​ឈ្មោះ​ អ៊ូ​ ចាន់ធូ​ ភេទ​ស្រី​ អាយុ​៦២​ ឆ្នាំ​ មានមុខ​របរ​ នៅផ្ទះ​ ។​ ប្រភេទ​សំណង់​ ថ្ម​ក្រោម​ឈើ​លើ​ប្រក់​ស័ង្កសី​ ទំហំ​ (០៤​ម៉ែត្រ​x១០​ម៉ែត្រ​ ។​

​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា​ ការ​ឆាបឆេះ​នេះ​ បណ្តាល​ឲ្យ​ខូចខាត​ ឆេះ​ផ្ទះ​ឈើ​ផ្នែក​ខាងលើ​ ទំហំ​ ០៤​ម៉ែត្រ​x១០​ម៉ែត្រ​ អស់ទាំង​ស្រុង​ និង​ពុំ​បណ្តាល​ឲ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​នៅ​ក្បែរ​ខាង​ និង​គ្មាន​មនុស្ស​រង​របួស​ ឬ​ស្លាប់​ឡើយ​ ។​

​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា​ ក្នុង​ការ​ឆាបឆេះ​នេះ​ផង​ដែរ​ ក៏​មាន​រថយន្ត​ការិយាល័យ​អគ្គិភ័យ​ចំនួន​០៣​គ្រឿង​ ប្រើប្រាស់​ទឹក​អស់​ចំនួន​ ០៣​ ឡាន​ស្មើនឹង​ ១២​ម៉ែត្រគូប​,​ រថយន្ត​ជំនួយ​ សាលា​ខណ្ឌ​ឬ​ស្សី​កែវ​ចំនួន​ ០១​គ្រឿង​ ប្រើប្រាស់​ទឹក​អស់​ចំនួន​ ០១​ ឡាន​ស្មើនឹង​៤​ម៉ែត្រគូប​ ហើយ​បាន​ពន្លត់​ចប់​នៅ​ម៉ោង​ ១១​និង​៣០​នាទី​យប់​ ថ្ងៃខែ​ឆ្នាំ​ដដែល​៕ កូននាគ

 

LEAVE A REPLY

Please enter your comment!
Please enter your name here