ឃាត់ខ្លួន​មនុស្ស​២​នាក់​ ដកហូត​ថ្នាំ​ញៀន​ជាង​១​ពាន់​គ្រាប់​

0
125

​ឧត្តរមានជ័យ​ ៖​ កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តឧត្តរមានជ័យ​ និង​មានការ​ចូលរួម​ប៉ុ​ស្តី​រដ្ឋបាល​អូ​ស្មាច់​ នឹង​ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​វរសេនីយ៍ឯក​ ថោ​ង​ សា​មិ​ ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ចុះ​បង្ក្រាប​ករណី​ ជូ​ញ​ដូរ​ និង​ចែកចាយ​គ្រឿងញៀន​ ០១​ករណី​ ត្រង់​ចំណុច​ ភូមិ​គី​រី​មង្គល​ សង្កាត់​អូ​ស្មាច់​ ក្រុង​សំរោង​ ខេត្តឧត្តរមានជ័យ​ ឃាត់ខ្លួន​ជនសង្ស័យ​ បាន​ចំនួន​ ០២​នាក់​ ស្រី​០១​នាក់​ ។​

​ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​ប្រមាណ​២១​និង​១៥​នាទី​ ថ្ងៃ​ទី​១៧​ ខែធ្នូ​ ឆ្នាំ​២០១៩​ រួម​មាន​ ៖​ ១-​ឈ្មោះ​ សេង​ ទូច​ ភេទ​ស្រី​ អាយុ​ ៤២​ឆ្នាំ​ រស់នៅ​ភូមិ​ តា​មិ​ម​ ឃុំ​តា​មិ​ម​ ស្រុក​ស្ទឹង​សែន​ ខេត្ត​ បាត់ដំបង​ និង​២-​ឈ្មោះ​ ស៊ីវ​ នុ​ស្សា​ អាយុ​៣២​ឆ្នាំ​ រស់នៅ​ភូមិ​ អភិវឌ្ឍន៍​ សង្កាត់​សំរោង​ ក្រុង​សំរោង​ ខេត្តឧត្តរមានជ័យ​

​ដកហូត​វ​ត្តុ​តាង​រួម​មាន​ ៖​ ថ្នាំ​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ (WY)​ ពណ៌​ក្រហម​ ចំនួន​ ១២០៦​គ្រាប់​,​ទូរ​សព្ទ​ ចំនួន​៣​គ្រឿង​,​ ម៉ូតូ​ ០១​គ្រឿង​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ រួម​នឹង​វត្ថុ​តាង​ខាងលើ​ ត្រូវ​បាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​អនុវត្ត​បន្ត​តាម​នីតិវិធី​នៃ​ច្បាប់​ ៕​ កូននាគ

LEAVE A REPLY

Please enter your comment!
Please enter your name here