ឆក់ទូរស័ព្ទជនបរទេសនៅលើម៉ូតូកង់បីតែមិនបានសម្រេចត្រូវបានម្ចាស់បើកម៉ូតូកង់បីគៀដួលរត់ចោលម៉ូតូ

0
98

ភ្នំពេញជនសង្ស័យចំនួន 2 នាក់បានជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនបរទេសនៅលើកង់បីតែមិនបានសម្រេចត្រូវបានម្ចាស់បើកម៉ូតូកង់បីគៀដួលទៅនឹងថ្នល់ហើយរត់ចោលម៉ូតូបាត់ស្រមោល។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង 5 និង 20 នាទីទៀបភ្លឺថ្ងៃទី 18 ខែធ្នូ ឆ្នាំ 2019 ស្ថិតនៅតាមបណ្ដោយផ្លូវ 271 កែងនឹងផ្លូវ 464ក្នុងសង្កាត់ទួលទំពូងទី 2 ខណ្ឌចំការមន រាជធានីភ្នំពេញខាងមុខសាលាបឋមសិក្សាហ៊ុននាង។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថានៅមុនពេលកើតហេតុជនរងគ្រោះជាជនបរទេសជិះម៉ូតូកង់បីមួយគ្រឿងអង្គុយនៅខាងក្រោយ ធ្វើដំណើរចេញទៅព្រលានយន្តហោះ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុស្រាប់តែលេចមុខជនសង្ស័យមានគ្នា 2 នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស៊ីរូសពណ៌កណ្តុរប្រមេះ ពាក់ស្លាកលេខ1G-8158បានធ្វើដំណើរមកពីខាងក្រោយអែបខាងស្តាំបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះនៅលើកង់បីតែមិនបានសម្រេច ភ្លាមនោះក៏ត្រូវបានម្ចាស់ម៉ូតូកង់បីជិះម៉ូតូគៀទៅលើជនសង្ស័យបណ្តាលអោយដួលទៅនឹងថ្នល់ហើយជនសង្ស័យទាំងពីរនាក់ភ័យស្លន់ស្លោចោលម៉ូតូហើយរត់គេចខ្លួនចុះទៅតាមបណ្ដោយផ្លូវ 464រត់បាត់ស្រមោលតែម្ដងបន្សល់ទុកនូវម៉ូតូមួយគ្រឿងរួមទាំងស្បែកជើងចំនួន 2គូផងដែរ។

ក្រោយកើតហេតុជនរងគ្រោះមិនបានដាក់ពាក្យបណ្ដឹងនោះទេដោយសាររវល់ប្រញាប់ឡើងទៅព្រលានយន្តហោះខ្លាចមិនទាន់ម៉ោងចំណែកឯម៉ូតូត្រូវបានសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ទួលទំពូងទី 2 មកយកទៅកាន់នគរបាលប៉ុស្តិ៍ដើម្បីរក្សាទុកស្រាវជ្រាវស្វែងរកជនសង្ស័យមកផ្តន្ទាទោសទៅតាមនីតិវិធីច្បាប់៕ នូសុភ័ក្រ

 

LEAVE A REPLY

Please enter your comment!
Please enter your name here