ត្រឡប់មកពីសួរកូនក្រមុំគេវិញផឹកស្រាបៀអស់ពីរកំប៉ុងព្រឹកឡើងដាច់ខ្យល់ស្លាប់បាត់

0
99

ភ្នំពេញៈ​ សពយុវជនម្នាក់ត្រូវបានប្រទះឃើញដេកស្លាប់ក្នុងយានដ្ឋានមួយកន្លែងស្ថិតតាមបណ្តោយផ្លូវ​ ៦០ម៉ែត្រ​ ក្នុងភូមិ​ព្រែតាគង់ សង្កាត់ចាក់អង្រែលើ​ ខណ្ឌមានជ័យ​ ​រាជធានីភ្នំពេញ​ ដោយករណីនេះបង្កការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី​ ១៨​ ខែ​ធ្នូរ​ ឆ្នាំ​២០១៩​ ។

សមត្ថកិច្ចបានអោយដឹងថាសពយុវជនខាងលើមានឈ្មោះ​ រស់​ សំបូរ​ អាយុ​១៩​ ឆ្នាំ​ ស្នាក់នៅក្នុងយានដ្ឋានខាងលើនឹងមានស្រុកនៅភូមិរកាធំ​ ឃុំ​ កំពង់ត្របែក​ ស្រុក​ កំពង់ត្របែក​ ខេត្តព្រៃវែង​។

បើតាមការរៀបរបស់ឪពុកសពយុវជនខាងលើបានអោយដឹងថា​ កាលពីរសៀលថ្ងៃទី១៧​ ខែធ្នូ​ ឆ្នាំ​២០១៩​ កូនប្រុសគាត់រួមជាមួយក្រុមគ្រួសារបានទៅសួរនាំកូនក្រមុំគេនៅឯខេត្ត​ ហើយក៏ត្រឡប់មកដល់ភ្នំពេញវិញនៅពេលយប់​ កូនគាត់បានផឹកស្រាបៀរអស់ពីរកំប៉ុងក៏ចូលសម្រានធម្មតា​ រហូតដល់ព្រឹកម៉ោង៩មិនឃើញក្រោកមកធ្វើការ​ ទើបក្រុមកម្មករដូចគ្នាចូលមើលស្រាប់តែប្រទះឃើញកូនប្រុសគាត់ដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ បន្ទាប់ពីឃើញភ្លាមៗក្រុមកម្មករបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានអោយចុះមកពិនិត្យជាក់ស្តែង។

ក្រោយទទួលបានសេចក្តីរាយការណ៍សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយសមត្ថកិច្ចជំនាញកោសល្យវិច្ច័យចុះមកពិនិត្យជាក់ស្តែងឃើញថាយុវជនខាងលើស្លាប់ដោយសារខ្យលគរ​ ដូច្នេះសមត្ថកិច្ចធ្វើលិខិតប្រគល់សពអោយក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

LEAVE A REPLY

Please enter your comment!
Please enter your name here