នាយចឺមត្រូវយុវជនម្នាក់វាយបែកក្បាលនិងបែកទូរស័ព្ទ ខឹងឆាតញ៉ែសង្សារគេ

0
116

ខេត្តប៉ៃលិន ៖ នគរបាលស្រុកសាលាក្រៅបានបញ្ជូន យុវជនម្នាក់ ដែលប្រើឈើជ្រុង វាយអតីតតារាកំប្លែងនាយចឺម កាលពីល្ងាចម្សិលមិញ ដោយចោទថាញ៉ែសង្សារខ្លួននោះទៅតុលាការនៅព្រឹកនេះ ដោយពុំមានការសម្របសម្រួលបញ្ចប់រឿងនោះឡើយ។
មន្រ្តីនគរបាលស្រុកសាលាក្រៅបានឲ្យដឹងថា តារាចម្រៀងរបស់ផលិតកម្មសាន់ដេ លោកសុខ មេសា ហៅនាយចឺម ត្រូវបានយុវជនម្នាក់ យកកំណាត់ឈើជ្រុងវាយបណ្ដាលឲ្យរងរបួសក្បាល ដៃ និងជើង កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង៤និង២០នាទីរសៀល នៅចំណុចបុរីម្កុដពេជ្រ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយចោទថា អតីតតារាកំប្លែងរូបនេះ បានឆាតទៅកាន់សង្សាររបស់ខ្លួន។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចស្នងការនគរបាលខេត្តប៉ៃលិន បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ង៉ែត លីទី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ សាលាក្រៅ ខេត្តប៉ៃលិន បានយកកំណាត់ ឈឺ ប្រវែងប្រហែល០,៥ម៉ែត្រមក វាយ ជនរងគ្រោះ ឈ្មោះ សុខ មេសា ហៅនាយចឺម ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាតារាចម្រៀងប្រចាំនៅផលិតកម្មសាន់ដេ រស់នៅភូមិត្រាចកោះ ឃុំមហាឬស្សី ស្រុកគងពីសី ខេត្តកំពង់ស្ពឺ បណ្តាល ឲ្យមានមានរងរបួសត្រង់កំភួនដៃទាំងសងខាង និងបែកក្បាលចំនួន ៥ថ្នេរ (ធ្ងន់) ព្រមទាំងបណ្ដាលឲ្យបែកទូរស័ព្ទម៉ាក IphoneX ចំនួន ១ គ្រឿងរបស់ជនរងគ្រោះ (ខូចទាំងស្រុង)។
ក្រោយកើតហេតុ ជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ហើយនៅព្រឹកថ្ងៃទី១៩ ខែធ្នូនេះ នឹងត្រូវបញ្ជូនទៅស្នងការនគរបាលខេត្តប៉ៃលិនដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ចំពោះមូលហេតុ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា ដោយសារជនសង្ស័យប្រច័ណ្ឌ នឹងជនរងគ្រោះ រឿងឆាតទៅរកសង្សាររបស់ខ្លួន ធ្វើឲ្យគេទប់កំហឹងលែងបាន ៕ អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here