ប៉េអឹមក្រុងភ្នំពេញ បញ្ជូនខ្លួនជនជាតិ នីហ្សេរីយ៉ាម្នាក់ ទៅតុលាការពាក់ព័ន្ធករណី គ្រឿងញៀន៣គីឡូក្រោម

0
96

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៩ នេះបានបញ្ជូនខ្លួនជនជាតិ នីហ្សេរីយ៉ាម្នាក់ ពាក់ព័ន្ធករណី គ្រឿងញៀន ៣គីឡូក្រោម ទៅកាន់សាលា ដំបូងរាជធានីភ្នំពេញ ដើម្បីចាត់បន្ដតាមនីតិវិធីច្បាប់ ។

យោងតាមរបាយការណ៍បានឲ្យដឹងថា បុរសស្បែកខ្មៅ ជនជាតិនីហ្សេរីយ៉ា ០១នាក់ ឈ្មោះ FRANK UBALE ភេទប្រុស អាយុ ៥០ឆ្នាំ ស្នាក់នៅចំណុចលើផ្លូវបេតុងលេខ១៩ និងបន្ទប់ជួលលេខ០៩ ជាន់ទី១ ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោម ចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

គួររំលឹកថា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០ ១៩ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំ នៅចំណុចលើផ្លូវបេតុងលេខ១៩ និងបន្ទប់ជួលលេខ០៩ ជាន់ទី១ ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បន្ទាប់ពីធ្វើការស្រាវជ្រាវអស់រយៈពេលជាង ០៣ខែ ទើបឃាត់ខ្លួនជនសង្ស័យខាងលើ និង រឹបអូសគ្រឿងញៀន ជាច្រើនប្រភេទ(ក្រាមពណ៍សថ្លា ១៨កញ្ចប់ ស្មើ ២៩០០.២ក្រាម ,ម្សៅពណ៍ស ០៧កញ្ចប់ ស្មើ៤១.១១ក្រាម ,ថ្នាំគ្រាប់ចំរុះពណ៍ ៩៨គ្រាប់ ស្មើ៥០.៩៣ ក្រាម) សរុប ៣គីឡូក្រោម ។

ក្នុងប្រតិបត្តិការបង្ក្រាបនាពេលនោះ ក៏មានបក្ខពួកជនសង្ស័យម្នាក់ផ្សេងទៀត ដែលជាជនជាតិនីហ្សេរីយ៉ាដូចគ្នា បានរត់គេចពីការតាមចាប់របស់សមត្ថកិច្ច អាវុធហត្ថរាជធានីភ្នំពេញ ដោយផ្លោះរបងចូលទៅក្នុងត្រពាំងទឹកមួយកន្លែង នៅចំណុច ក្រុមទី៦ ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ។ លុះ២ថ្ងៃក្រោយមក មានប្រជាពលរដ្ឋចុះបេះត្រកួនបានប្រទះឃើញ សាកសពអណ្តែតទឹក ដែលជាជនជាតិនីហ្សេរីយ៉ា បក្ខពួកជនសង្ស័យខាង លើ នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ទើបសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការទម្លាយព័ត៌មានស្តីពីការបង្ក្រាគ្រឿងញៀនខ្នាតធំទាំងនេះដល់អ្នកសារព័ត៌មានបានដឹង ៕ ដោយ៖ សហការី

LEAVE A REPLY

Please enter your comment!
Please enter your name here