អគ្គិភ័យឆេះផ្ទះលក់ដូរ៤ខ្នងផ្ទះនៅជិតស្ពានសេតេនៅព្រះសីហនុខូចខាតយ៉ាងដំណំ

0
133

ខេត្តព្រះសីហនុ៖ អគ្គិភ័យមួយបានឆាបឆេះផ្ទះលក់ទំនិញចាប់ហួយនិងទំនិញ ផ្សេងៗចំនួន៤ ខ្នងផ្ទះ របស់ប្រជាពលរដ្ឋនៅជិតស្ពានសេតេ ក្រុងព្រះសីហនុ បង្កការភ្ញាក់ផ្អើល នៅវេលាម៉ោងជាង៤ ទៀបភ្លឺឈានចូល ថ្ងៃ សុក្រ ៩រោច ខែ មិគសិរ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣. ត្រូវនឹងថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ២០១៩។

សមត្ថកិច្ចនគរបាលក្រុងព្រះសីហនុបានឲ្យដឹងថា ទីតាំងលក់ដូរនេះត្រូវបានអគ្គិភយ័ឆេះបំផ្លាញ ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ទេ និងថាភ្លាមៗនោះគេនៅមិនទាន់ដឹងពីដើមហេតុ ដែលនាំឲ្យមានអគ្គិភយ័នេះនៅឡើយ ។

យ៉ាងណាបើយោងតាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋានឲ្យដឹងថា ផ្ទះលក់ដូរទាំង៤កន្លែងដែលខូចខាតដោយអគ្គិភ័យបំផ្លាញនោះរួមមាន ៖
ទីមួយ ម្ចាស់ផ្ទះឈ្មោះ យ៉ុង ភេទ ប្រុសជនជាតិ ខ្មែរ មុខរបរជួសជុល ម៉ូតូ (ផ្ទះជួលពីគេ) ។
ទី២និងទី៣ ម្ចាស់ផ្ទះឈ្មោះជួន រតនា ភេទស្រីជនជាតិខ្មែរ អាយុ ៣៧ឆ្នាំលក់ភេសជ្ជៈ (ផ្ទះជួលពីគេ) ។
និងទី៤ ម្ចាស់ផ្ទះឈ្មោះលឹម មួយភេទស្រី ជនជាតិខ្មែរ លក់ភេសជ្ជៈ។
ចំពោះប្រតិបត្តិការពន្លត់អគ្គិភ័យនេះ មានចូលរួមពីរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្តនិងពីកំពង់ផែស្វយ័តក្រុងព្រះសីហនុដោយ ប្រើប្រាស់ទឹកអស់ជាង២០រថយន្តទើបគ្រប់គ្រងបានទាំងស្រុងដោយមិនរាលដាលដល់ផ្ទះអ្នកដទៃនោះទេ។
ចំពោះទំហំនៃការខូចខាតទ្រព្យសម្បត្តិនិងទំនិញលក់ដូរ មិនតាន់មានតួលេខពិតប្រកដនោះទេ ដោយគ្រាន់តែប៉ាន់ស្មានថា អាចតាប់ម៉ឺនដុល្លារប៉ុណ្ណោះ ៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here