កូនប្រុសអធិការនគរបាលក្រុងបាវិតបាញ់ថៅកែហាងផឹកស៊ីយីហោ​ សំណាងអាណេ​ បណ្ដាលឲ្យរបួសធ្ងន់

0
138

ខេត្តស្វាយរៀង៖​ កូនលោក​ កែវ​ គង់​ អធិការនគរបាលក្រុងបាវិតបានបាញ់ម្ចាស់ហាងផឹកស៊ីយីហោ​ សំណាងអាណេ​ ដែលមានទីតាំងស្ថិតនៅភូមិតាពៅ​ សង្កាត់បាវិត​ ក្រុងបាវិតខេត្តស្វាយរៀង​។

ម្ចាស់ហាងឈ្មោះ​ សឿន​ ដាណេ​ មានវ័យ​៣៨ឆ្នាំ​ រស់នៅភូមក្រាំងអាត់​ឃុំកំពង់សីលា​ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ ត្រូវបានជនសង្ស័យ​ កែវ​ ចិត្រា​ យកកាំភ្លេីងខ្លីបាញ់ឱ្យរងរបួសធ្ងន់(ត្រូវចំក្បាល)​ជនសង្ស័យរូបនេះគឺជាកូនប្រុសបង្កេីតរបស់លោក​ កែវ​ គង់​ អធិការនគរបាលក្រុងបាវិត ។ បន្ទាប់ពីកេីតហេតុភ្លាមៗជនរងគ្រោះត្រូវបានក្រុមគ្រួសារប្រញ៉ាប់បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យប្រទេសវៀតណាម។

រីជនសង្ស័យឈ្មោះ​ កែវ​ ចិត្រា​ អាយុ២៨ឆ្នាំជនជាតិខ្មែរ មុខរបរនគរបាល មានទីលំនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វារៀង ក្រោយពេលបង្ករហេតុបង្កេីតរឿងបាញ់បោះយ៉ាងគគ្លេីនរួចមកក៍បានចូលទៅសារភាពនៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ។

សូមបញ្ជាក់ថា​ ហេតុការណ៍ដ៏គួរឱ្យរន្ធត់នេះកេីតឡេីងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១៨និង១០នាទី នៅត្រង់ចំនុចហាងផឹកស៊ីយីហោ សំណាងអាណេ ដែលមានទីតាំងស្ថិតក្នុងភូមិ តាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ៕ ដោយ ៖ សហការី

LEAVE A REPLY

Please enter your comment!
Please enter your name here