តុលាការសម្រេចឃុំខ្លួនថៅកែស្ថានីយ៍ប្រេង PTT នៅជិតរង្វង់ មូលគួស្រូវ ដាក់ពន្ធនាគារ

0
92

ភ្នំពេញ៖ លោក ឯក ប៉ូលីល្វីល ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩នេះ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនថៅកែស្ថានីយ៍ប្រេង PTT នៅជិតរង្វង់មូលគួរស្រូវ ក្នុងខណ្ឌដង្កោ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពាក់ព័ន្ធការប្រើប្រាស់អំពើហិង្សាយ៉ាងធ្ងន់ធ្ងរលើគ្រូបង្រៀនម្នាក់។

លោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យ ការអមសាលាដំបូងរាជធានីភ្នំពេញ បាន ដំណឹងយប់មិញ ឲ្យដឹងនៅល្ងាច​ថ្ងៃទី​ ២០ខែធ្នូ​ ឆ្នាំ​ ២០១៩​ នេះ​ថា ក្រោយពីការសាកសួរលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លោក សារុន វិធុរ៉ាក់ ថៅកែស្ថានីយ៍ប្រេង PTT នៅ ជិតរង្វង់មូលគួស្រូវ និង បក្សពួកត្រូវ ពីបទ ហិង្សាដោយចេតនា តាមមាត្រា ២១៧ នៃក្រមព្រហ្មទណ្ឌ បញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរ ដើម្បីបន្ដនីតិវិធី ។

ចំណែកលោកគ្រូបង្រៀន ដោយមិនឃើញមានដើមបណ្ដឹងណាប្ដឹង ហើយក៏ មិនមានភស្ដុតាងអ្វីពាក់ព័ន្ធរឿង លួចថតរូបទេ ទើបព្រះរាជអាជ្ញាសម្រេចអនុញ្ញាតឲ្យត្រលប់ទៅផ្ទះវិញ ។

សូមរំលឹកថា នៅវេលាម៉ោង ៣រសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩នេះ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ ឌដង្កោ បានបញ្ជូនលោក សារុន វិធុរ៉ាក់ ថៅកែស្ថានីយ៍ប្រេង PTT នៅជិតរង្វង់មូលគួស្រូវ ខណ្ឌដង្កោ ទៅសាលាដំបូង រាជធានីភ្នំពេញ បន្ទាប់ពីបញ្ចប់ការសួរនាំនៅអធិការដ្ឋានខណ្ឌ ពាក់ព័ន្ធការប្រើប្រាស់អំពើហិង្សាយ៉ាងធ្ងន់ធ្ងរទៅលើគ្រូបង្រៀនម្នាក់ ហើយត្រូវបានចែកចាយព្រោងព្រាតនៅតាមបណ្ដាញសង្គម Facebook។

គួរជម្រាបថា លោក សារុន វិធុរ៉ាក់ ត្រូវជាកូនប្រុសលោក ចាន់ សារុន អតីតរដ្ឋមន្ដ្រីក្រសួងកសិកម្ម និងបច្ចុប្បន្នជាតំណាងរាស្ដ្រមណ្ឌលតាកែវ និងបក្ខពួក បានរងការចោទប្រកាន់ ប្រើហិង្សាយ៉ាងធ្ងន់ធ្ងរ ទៅលើលោក អ៉ឹម សិរីរដ្ឋ ជាគ្រូបង្រៀនកាលពីយប់ថ្ងៃទី១៦ ខែធ្នូកន្លងទៅ នៅក្នុងបរិវេណស្ថានីយ៍ប្រេងរបស់ខ្លួន ដោយពួកគេចោទថា គ្រូបង្រៀនរូបនេះ បានចូលទៅអុកឡុក និងចូលក្នុងបន្ទប់ទឹកស្រី លួចថតនារីនៅក្នុងបន្ទប់ទឹកនោះ។

លោក សារុន វិធុរ៉ាក់ ថែមទាំងបង្ហោះវីដេអូ និងរូបភាព លើកមេដៃជាមួយរូបគ្រូបង្រៀន ដោយចងដៃទៅក្រោយ និងចាប់បោចសក់នៅលើបណ្ដាញសង្គម Facebook ទៀតផង ដែលធ្វើឲ្យមហាជនជាច្រើនរិះគន់យ៉ាងចាស់ដៃ ចំពោះការប្រើអំពើហិង្សាខុសច្បាប់ទម្លាប់បែបនេះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here